ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Bill Gates នៅ​តែ​ជា​មហាសេដ្ឋី​ ទោះ​មិន​មានការ​ងារ

4 ឆ្នាំ មុន

កាលពី​ប្រមាណ២០​ឆ្នាំ​មុន លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ប្រកាស​ថា​លោក​នឹង​ចុះ​ចេញពី​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft របស់​លោក​ដែល​បាន​បង្កើត​ឡើង​ជាមួយនឹង​លោក ផល…

កាលពី​ប្រមាណ២០​ឆ្នាំ​មុន លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ប្រកាស​ថា​លោក​នឹង​ចុះ​ចេញពី​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Microsoft របស់​លោក​ដែល​បាន​បង្កើត​ឡើង​ជាមួយនឹង​លោក ផល អេ​ឡេ​ន (Paul Allen) ក្នុង​ឆ្នាំ១៩៧៥ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ទ្រព្យសម្បត្តិ​រួម​របស់​លោក​នៅ​តែ​មាន​ប្រមាណ​លើស​១០០​ប៊ី​លាន​ដុល្លារ​ដដែល ។

កាលពី​ឆ្នាំ​២០១៧ លោក ហ្គេ​ត​ស៍ បរិច្ចាគ​ភាគហ៊ុន Microsoft ដែល​លោក​កាន់កាប់​ប្រមាណ​៦៤​ភាគរយ​នៃ​ភាគហ៊ុន​ទាំងអស់​ដែល​ស្មើ ៤.៦​ប៊ី​លាន​ដុល្លារ និង​ធ្វើ​ឲ្យ​លោក​មាន​ភាគហ៊ុន​សរុប​ប្រមាណ​តែ ១%​ប៉ុណ្ណោះ​ក្នុង​ក្រុមហ៊ុន​របស់​លោក​។

បច្ចុប្បន្ន លោក​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក បើ​ទោះជា​បន្ត​បរិច្ចាគ​រាប់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជុំវិញ​ពិភពលោក​ពិតមែន​ក្តី ។ តើ​មូលហេតុ​អ្វី​បានជា​លោក​នៅ​តែ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មិន​ចេះ​អស់​ដូច្នេះ​?

ជាដំបូង អ្នក​ត្រូវ​ដឹង​ថា​ភាគហ៊ុន​១% របស់ Microsoft ក៏​មាន​តម្លៃ​ប្រមាណ​៧​ប៊ី​លាន​ដុល្លារ​ដែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត មូលនិធិ Bill & Melinda Gates Foundation របស់​លោក​ក៏​មានទ្រព្យ​រួម​ប្រមាណ​៤០​ប៊ី​លាន​ដុល្លារ​ដែរ ។

ក្រៅពី​នេះ​ហើយ លោក​មាន​ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ​ថា Cascade Investment ដែល​ជួយ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​លោក ហើយ​ក្រុមហ៊ុន​នេះ​បាន​ជួយ​ឲ្យ​លោក​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់​សណ្ឋាគារ Four Seasons និង Berskhire Hathaway ដែល​ជា​ក្រុមហ៊ុន​របស់​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​លោក​គឺ​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffet) ជាដើម ។

លោក​មាន​អចលនទ្រព្យ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ផង​ដែរ ។ ផ្ទះ​របស់​លោក​ដែល​មានឈ្មោះ​ថា Xanadu 2.0 មាន​តម្លៃ​ច្រើន​ជាង​១២០​លាន​ដុល្លារ​ទៅ​ទៀត ហើយ​មាន​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​ដែល​មាន​តម្លៃ​៤០​លាន​ដុល្លារ​ផង​ដែរ ។

កាលពី​ឆ្នាំ ១៩៩៤ លោក​បាន​ទិញ​សៀវភៅ​មួយ​ក្នុង​តម្លៃ​៣០.៨​លាន​ដុល្លារ ហើយ​លោក​ជា​ម្ចាស់​កោះ​មួយ​ដែល​មាន​តម្លៃ​២៥​លាន​ដុល្លារ​ទៀត​ផង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ