ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ចំណុច​មិនល្អ​សម្រាប់​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ

4 ឆ្នាំ មុន

ការ​ពិត​ជាក់ស្តែង ទ្រព្យសម្បត្តិ​អាច​ផ្តល់​នូវ​ក្តី​សុខ​ដល់​មនុស្ស ព្រោះ​ពួក​គេ​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឡើយ ប៉ុន្តែ​វា​ក៏​អាច​នាំ​យក​មក​នូវ​បញ្ហា​ដែរ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. អ្នក​បាត់បង់​ចំណាប់អារម្មណ៍​លើ​អ្វី​ៗ​ដែល​សាមញ្ញ​៖ ពេល​ដែល​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ទិញ​របស់​ដែល​ល្អ​ហើយ អ្នក​តែងតែ​ចាប់ផ្តើម​បាត់បង់​ចំណាប់អារម្មណ៍​លើ​អ្វី​ដែល​មាន​តម្លៃ​ទាប ឬ​មាន​តម្លៃ​មិន​ស្មើ​អ្វី​ដែល​អ្នក​ធ្លាប់​មាន ។…

ការ​ពិត​ជាក់ស្តែង ទ្រព្យសម្បត្តិ​អាច​ផ្តល់​នូវ​ក្តី​សុខ​ដល់​មនុស្ស ព្រោះ​ពួក​គេ​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ឡើយ ប៉ុន្តែ​វា​ក៏​អាច​នាំ​យក​មក​នូវ​បញ្ហា​ដែរ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. អ្នក​បាត់បង់​ចំណាប់អារម្មណ៍​លើ​អ្វី​ៗ​ដែល​សាមញ្ញ​៖
ពេល​ដែល​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ទិញ​របស់​ដែល​ល្អ​ហើយ អ្នក​តែងតែ​ចាប់ផ្តើម​បាត់បង់​ចំណាប់អារម្មណ៍​លើ​អ្វី​ដែល​មាន​តម្លៃ​ទាប ឬ​មាន​តម្លៃ​មិន​ស្មើ​អ្វី​ដែល​អ្នក​ធ្លាប់​មាន ។ ដោយហេតុ​ដូចនេះ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ភាគច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ព្រោះ​មិន​មាន​អ្វី​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​រំជើបរំជួល​ខ្លាំង​ទេ ។

២. អ្នក​ដទៃ​តែងតែ​លាប​ពណ៌​មិនល្អ​លើ​អ្នក​៖
មនុស្ស​ទូទៅ​ភាគច្រើន​តែងតែមាន​ទស្សនៈ​អវិជ្ជមាន​លើ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដោយ​គិត​ថា​ពួក​គេ​ស្ទើរតែ​មិន​ដែល​ធ្វើការ​ហត់នឿយ​ដូច​មនុស្ស​ដទៃ​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ក៏​ជួបនឹង​មិត្តភក្តិ​ក្លែងក្លាយ និង​មនុស្ស​ដែល​ព្យាយាម​ចូល​ជិត​ពួក​គេ​ដើម្បី​លុយ​ជាដើម ។

៣. ត្រូវ​បាន​អ្នក​ដទៃ​រើសអើង​ពេល​ដែល​មិន​ស្លៀកពាក់​ស័ក្តិសម​៖
អ្នក​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​ងាយ​នឹង​ជួបនឹង​សម្ពាធ​ក្នុង​ការ​ចាយវាយ ឬ​ទិញ​សម្ភារៈ​ថ្លៃ​ៗ ឬ​រស់នៅ​ជីវភាព​ដែល​ឡូយឆាយ​ដើម្បី​ចូល​ចំណោម​អ្នកមាន​ដទៃ​ចុះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​មិន​ស្លៀកពាក់​ស័ក្តិសម​នឹង​ទ្រព្យ​របស់​ខ្លួន ពួក​គេ​ក៏​អាច​ទទួល​បានការ​រើសអើង និង​វាយតម្លៃ​ដែរ ។

៤. មនុស្ស​ដទៃ​គិត​ថា​ពួក​គេ​ជា​ធនាគារ​៖
ប្រាកដ​ណាស់ អ្នកមាន​ជា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ទុកដាក់​ច្រើន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ពួក​គេ​មាន​ថវិកា​សម្រាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ខ្ចី​ដូច​ធនាគារ​ឡើយ ។ ហើយ​ពេល​ដែល​ពួក​គេ​បដិសេធ ពួក​គេ​បែរជា​ត្រូវ​បាន​រិះគន់​ថា​កំណាញ់​ទៅ​វិញ ។

៥. ទ្រព្យសម្បត្តិ​អាច​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ជ្រើសរើស​គូស្រករ​៖
ការ​រក​មនុស្ស​ដែល​មិន​ចង់បាន​ទ្រព្យសម្បត្តិ​ពួក​គេ​គឺជា​រឿង​ពិបាក​មួយ​ហើយ តែ​មាន​ពេល​ខ្លះ​ទៀត ភាគី​ម្ខាង​ទៀត​អាច​នឹង​ផ្លាស់​ប្តូរ​ទាំងស្រុង​ពេល​ដែល​ដឹង​ថា​ពួក​គេ​មានទ្រព្យ​សម្បត្តិ​ច្រើន​ស្តុកស្តម្ភ ។ ជាមួយ​គ្នា​នេះ​ទៀត គ្រួសារ​មួយ​ចំនួន​អាច​នឹង​ភ័យ​ខ្លាច​កូន​ៗ​ជ្រើសរើស​គូ​ខុស​ហើយ​បង្ខំ​ឲ្យ​កូន​ៗ​ភ្ជាប់​វាសនា​ជាមួយនឹង​បុគ្គល​ដែល​ឪពុក​ម្តាយ​ពេញចិត្ត​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ