បាតុកម្ម​ក្រុង​ហុងកុង ​ប៉ូលិសជា​​ច្រើន​នាក់​រង​របួស


ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​ច្រើន​នាក់​រង​របួស ដោយសារ​ពួក​បាតុករ​រ៉ា​ឌី​កាល់ កាលពី​ថ្ងៃ​ទី​១៩​មក​រា ខាងក្រៅ​បាតុកម្ម​ថ្មី​ទាមទារ​ការ​កែទម្រង់​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​នា​កណ្ដាល​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។

អំពើ​ហិង្សា​បាន​ចាប់ផ្ដើម​ក្រោយ​បទបញ្ជា​របស់​ប៉ូលិស​ឲ្យ​ពួក​អ្នក​តវ៉ា​បំបែកជួរ នៅ​ទីលាន​CHATER GARDEN​នា​កណ្ដាល​ក្រុង​។ ប៉ូលិស​ស្លៀកពាក់​ស៊ី​វិល​ដែល​ស្ថិត​នៅ​ជាមួយ​បណ្ដា​អ្ម​ក​រៀបចំ​បាតុកម្ម រង​ការ​វាយប្រហារ​ពី​សំណាក់​ពួក​បាតុករ​ដែល​ពាក់​ម៉ាស់​បិទមុខ​ប្រើ​ឆ័​ត្រ​ជា​អាវុធ។

គេ​កត់សម្គាល់​ឃើញ​ភ្នាក់ងារ​ប៉ូលិស​យ៉ាងតិច​២​នាក់​មាន​របួស​ហូរ​ឈាម​ចេញពី​ផ្ទៃមុខ ចំណែក​ប៉ូលិស​ច្រើន​នាក់​ប៉ុនប៉ង​ការពារ​ពួក​គេ​។ បន្ទាប់​មក​មាន​អន្តរាគមន៍​របស់​ប៉ូលិស​ដែល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកពួក​អ្នក​តវ៉ា​។ អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​ត្រូវ​ចាប់ខ្លួន ពី​បទ​រារាំង​សកម្មភាព​របស់​ប៉ូលិស​។​ចំណែក​មនុស្ស​ឯទៀត​ៗ​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ