ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បង្កើន​ជាលិកា​ឆ្អឹងខ្ចីមែនទេ កុំ​បារម្ភ! មាន​អាហារ​ទាំងនេះហើយ

4 ឆ្នាំ មុន

ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​រក្សា​និង​បង្កើន​ជាលិកា​ឆ្អឹងខ្ចី? ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ល្អ​សម្រាប់​ជាលិកា​ឆ្អឹងខ្ចី​ក្នុង​រាង​កាយ ៖ ១. ផ្លែ​ឈើ​និង​បន្លែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ៖…

ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​រក្សា​និង​បង្កើន​ជាលិកា​ឆ្អឹងខ្ចី? ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​ល្អ​សម្រាប់​ជាលិកា​ឆ្អឹងខ្ចី​ក្នុង​រាង​កាយ ៖

១. ផ្លែ​ឈើ​និង​បន្លែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ៖ ក្រៅពី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ហើយ​នោះ វីតាមីន C ក៏​ល្អ​សម្រាប់​អ្នក​ដែល​បញ្ហា​ឈឺ​និង​ហើម​សន្លាក់​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ជួយ​ការពារ​រាល់​កោសិកា​និង​ជាលិកា​ពី​ការ​ខូចខាត ក៏​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​បំបាត់​ការ​រលាក​ផង​ដែរ​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន C រួម​មាន​ម្ទេស​ផ្លោក​ពណ៌​លឿង ផ្លែ​ត្របែក ផ្លែ​គី​វី ផ្លែក្រូច ក្រូចឆ្មារ បឺ​រី និង​បន្លែ​បៃតង​។

២. ខ្ទឹមស​និង​ខ្ទឹមបារាំង ៖ សុទ្ធតែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ស្ពាន់ធ័រ​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​រក្សា​សុខភាព​ឆ្អឹងខ្ចី​ល្អ​ប្រសើរ​និង​បំបាត់​អាកា​រៈ​ឈឺចាប់​សន្លាក់​។ ក្រៅពី​ជួយ​បង្កើន​ជាលិកា​ឆ្អឹងខ្ចី​ហើយ​នោះ ការ​រួម​បញ្ចូល​ខ្ទឹមស​និង​ខ្ទឹមបារាំង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​លើស​សម្ពាធ​ឈាម​ផង​ដែរ​។

៣. រមៀត​និង​ខ្ញី ៖ ប្រសិនបើ​អ្នក​ចង់​ព​ន្លឿ​ន​ការ​ផលិត​ជាលិកា​ឆ្អឹងខ្ចី​ចូរ​ព្យាយាម​រួម​បញ្ចូល​រមៀត​និង​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ រមៀត​និង​ខ្ញី​សុទ្ធតែ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ការពារ​ឆ្អឹង​ខ្ញី​ពី​ការ​បំផ្លាញ ហើយ​ក៏​បំបាត់​អាកា​រៈ​ឈឺចាប់​សន្លាក់​គួរ​ឱ្យ​កត់សម្គាល់​។

៤. គ្រាប់​ធញ្ញជាតិ ៖ ដើម្បី​ព​ន្លឿ​ន​ការ​ជួសជុល​ឆ្អឹងខ្ចី​ដែល​ខូចខាត​ឡើង​វិញ​ចូរ​ព្យាយាម​បន្ថែម​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ នេះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​ម៉​ង់​កា​ណែ​ស​ដែល​ជួយ​ទប់ស្កាត់​ការ​រលាក ព្រមទាំង​ជួយ​បង្កើន​ជាលិកា​ឆ្អឹងខ្ចី​។

៥. ប្រេង​អូ​លីវ ៖ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​កាត់​បន្ថយ​ការ​រលាក​។ ប្រេង​អូ​លីវ​អាច​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ជួសជុល ក៏​ដូច​ជា​ការ​ផលិត​ឆ្អឹងខ្ចី​ទៀត​ផង​។ គ្រាន់តែ​ទទួលទាន​ប្រេង​អូ​លីវ​ត្រឹម​ពី ១ ទៅ ២ ស្លាបព្រា​បាយ​ជា​ប្រចាំ​ក៏​ល្អ​សម្រាប់​រក្សា​សុខភាព​សន្លាក់​និង​ស​សៃ​ឈាម​បេះដូង​គួរ​ឱ្យ​កត់សម្គាល់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ