គន្លឹះទាំង​៥ ជួយ​​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​​ស្រវឹង


ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់​បាន​ក្លាយទៅជា​រឿង​ធម្មតា​សម្រាប់​យុវវ័យ​សម័យនេះ​ទៅ​ហើយ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​ទីក្រុង​តែ​ម្តង​។ ថ្ងៃ​ចុង​ស​ប្តា​ហ៍​បាន​ក្លាយទៅជា​រឿង​មួយ​ដែល​គេ​ត្រូវការ​ជប់លៀង​ទៅ​ហើយ ហើយ​ក៏​គេ​ច្រើន​តែ​យក​វា​ដើម្បី​បំបាត់​ភាព​ស្ត្រេ​ស​ផង​ដែរ​។ យ៉ាងណាមិញ យោង​ទៅ​តាម​សេចក្តីរាយការណ៍​ថ្មី​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​​ដោយសារ​តែ​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន​ថែម​ទៀត​។

ក្រៅពី​នេះ​ក៏​មាន​មនុស្ស​​បាត់​បង់​ជីវិត ​ដោយសារ​តែ​ជំងឺថ្លើម​ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ ខាង​ក្រោម​នេះ ​ខ្ញុំ​សូម​បង្ហាញ​អំពី​វិធី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មួយ​ចំនួន​ដោយសារ​តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដើម្បី​រស់នៅ​កាន់តែ​មាន​សុខភាព​ល្អ និង​អាយុ​វែង​។

១-កាត់​បន្ថយ​បន្តិច​ម្តង​ៗ ៖ យក​ល្អ​កុំ​ចូល​ចិត្ត​បណ្តោយ​ខ្លួន​តាម​ការ​ក្តក់​របស់​គេ​ពេក ជា​ពិសេស​នៅ​ពេល​ការ​ក្តក់​នោះ​គឺជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​។ បើសិនជា​អ្នក​គិត​ថា អ្នក​បាន​កំពុង​តែ​ចាប់​ផ្តើម​ញ៉ាំ​ញឹក​ញាប់ ឬ​ញ៉ាំ​ច្រើន​ពេក យក​ល្អ​គួរតែ​ចាប់ផ្តើម​កាត់​បន្ថយ​វា​បន្តិច​ម្តង​ៗ​។ អ្នក​អាច​កត់​ត្រា​ក្នុង​ទូរស័ព្ទ​ដៃ គ្រប់ពេល​ដែល​អ្នក​ញ៉ាំ​។ រឿង​នេះ​នឹង​ជួយ​តាមដាន​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ហើយ​ក៏​អាច​កាត់​បន្ថយ​បាន​ដែរ​បើសិនជា​អ្នក​ចង់​កាត់​បន្ថយ​។

២-ហាត់ប្រាណ ៖ ការ​ហាត់ប្រាណ​អាច​កែប្រែ​ការ​ខូចខាត​ដោយសារ​តែ​គ្រឿង​ស្រវឹង​បាន​។ ប៉ុន្តែ​ចូរ​ប្រាកដ​ថា​អ្នកមាន​ទម្លាប់​ហាត់ប្រាណ​ជា​ទៀងទាត់​ដែរ ព្រោះ​វា​នឹង​ជួយ​ថែរក្សា​ថ្លើម​ឲ្យ​មាន​សុខ​ភាព​ល្អ ច្រោះ​ជាតិពុល​ពី​រាង​កាយ និង​បន្ថយ​សកម្មភាព​រ៉ា​ឌី​កាល​សេរី​ផង​។

៣-បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន ៖ គ្រឿង​ស្រវឹង​គឺជា​សារធាតុ​បញ្ចុះ​ទឹកនោម ដូច្នេះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ខ្សោះ​​ជាតិ​ទឹក​ក្នុង​ខ្លួន​ណាស់​។ ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺជា​រៀង​សំខាន់​បំផុត​សម្រាប់​សុខភាព​ទូទៅ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា បើសិនជា​អ្នក​ផឹក​មែន អ្នក​ត្រូវ​ញ៉ាំ​ទឹក​បន្ថែម​ឲ្យ​បាន​ច្រើន​ដើម្បី​ជម្នះ​ឥទ្ធិពល​របស់​គ្រឿង​ស្រវឹង ហើយ​ក៏​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ឡើង​វិញ​ដែរ​។

៤-ជ្រើសរើស​ភេសជ្ជៈ​ផ្តល់​សុខភាព ៖ គ្មាន​នរណា​កំពុង​តែ​សុំ​ឲ្យ​អ្នក​កាត់​បន្ថយ​ការ​ចូលរួម​កម្មវិធី​ជប់លៀង​ឡើយ​។ ប៉ុន្តែ​ប្រហែលជា​ញ៉ាំ​បាន​មួយ​កែវ​រួច យក​ល្អ​គួរតែ​ជ្រើសរើស​ភេសជ្ជៈ​អ្វី​ផ្សេង​ក្រៅពី​គ្រឿង​ស្រវឹង​ដែល​ផ្តល់​សុខភាព​វិញ​ទៅ អាច​ជា តែ ឬ​ទឹក​ធម្មតា ព្រោះ​វា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ និង​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ឡើយ​។

៥-ញ៉ាំ​អាហារ​ផ្តល់​សុខភាព ៖ ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​ញ៉ាំ​គ្រឿង​ស្រវឹង អ្នក​នឹង​ប្រាកដ​ថា​អាច​ញ៉ាំ​គ្រឿងក្លែម​ខ្លះ​មិន​ខាន​។ ដូច្នេះ​ចូរ​ប្រាកដ​ថា គ្រឿងក្លែម​នោះ​ជា​អាហារ​ផ្តល់​សុខភាព​ផង​។ អាហារ​ឆា ឬ​ចៀន និង​ជម្រើស​អាហារ​មិន​ផ្តល់​សុខភាព​ណា​ផ្សេង​អាច​ធ្វើ​ឲ្យ​គ្រឿង​ស្រវឹង​បំផ្លាញ​​​រាង​កាយ​កាន់តែ​ច្រើន រហូត​ដល់​ធាត់​ជ្រុល និង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ