ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​សេក​ជាង​១០០​ក្បាល​នេះ ត្រូវ​បាន​រំដោះ ខណៈ​ទីផ្សារ​វា​នៅ​ឯវៀតណាម

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វ​សេក​ជាង​១០០​ក្បាលបាន​ត្រូវ​សមត្ថកិច្ច​រំដោះ​ពី​ក្រុម​ជួញដូរ ខណៈ​ពួក​គេ​បម្រុង​ដឹក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ប្រចាំ​ស្នាក់​ការ​ប្រចាំ​បញ្ជា​នៅ​គីឡូម៉ែត្រ​លេខ​៥៩…

ខេត្តមណ្ឌលគិរី ៖ សត្វ​សេក​ជាង​១០០​ក្បាលបាន​ត្រូវ​សមត្ថកិច្ច​រំដោះ​ពី​ក្រុម​ជួញដូរ ខណៈ​ពួក​គេ​បម្រុង​ដឹក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ប្រចាំ​ស្នាក់​ការ​ប្រចាំ​បញ្ជា​នៅ​គីឡូម៉ែត្រ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ រួម​នឹង​វត្ថុ​តាង​មាន សេក​ចំនួន ១០៩​ក្បាល​និង​ម៉ូតូ​២​គ្រឿង ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​ដែនជម្រកសត្វព្រៃ​សីមា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ សូម​បញ្ជាក់​ថា ចំពោះ​សេក​ទាំង​១០៩​ក្បាល បាន​លែង​ទៅ​ព្រៃ​វិញ ហើយ​សេក​នេះ​ដែរ​គឺ​ស្ថិត​ក្នុង​ពពួកសត្វ​កម្រ ដែល​ស្ទើរ​ផុត​ពូជ​ទៅ​ហើយ នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ។

សត្វ​សេក​ទាំងនេះ ត្រូវ​បាន​ពួក​ព្រានព្រៃ​ដាក់​សំណាញ់​ចាប់​នៅ​តាម​ចម្ការពោត តែ​ពេល​មិន​មាន​ចម្ការពោត​គេ​ប្រើ​ចំណី​ផ្សេង​ៗ​ដើម្បី​ចាប់ ។ ទីផ្សារ​សត្វ​សេក​ទាំងនេះ បើ​តាម​ប្រភព​ព័ត៌មាន​ថា នៅ​ឯ​ប្រទេស​វៀត​ណាម សេក​ណា​មាន​កន្ទុយ​វែង​ហើយ​ពណ៌​ល្អ មាន​តម្លៃ​រហូត​រហូត​ដល់​២​លាន​ដុ​ង ហើយ​ក្រុម​ព្រានព្រៃ​ទាំង​នេះ ពេល​ទាក់​បានច្រើន ហើយ​ក៏​លក់​ទៅ​ដឹក​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ និង​លក់​បន្ត​ឲ្យ​ឈ្មួញ​វៀតណាម ៕​

អត្ថបទសរសេរ ដោយ