ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​សំណង​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គ្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ។ ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ។

ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ការ​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ​នា​ពេល​នេះ គឺជា​លើក​ទី​៥​ហើយ ដែល​សរុប​ទាំងអស់​ចំនួន​៣៤១​ប័ណ្ណ ដែល​គ្រោង​នឹង​បញ្ចប់ ។

លោក​បញ្ជាក់​ថា ការ​ចែក​ប័ណ្ណ​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​សិទ្ធិ​កាន់កាប់​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​សំដៅ​លើកកម្ពស់​ជីវភាព​សុខុមាលភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ រួម​ទាំង​រួមចំណែក​ការ​ពង្រឹង​យុត្តិធម៌ និង​សេ្ថ​រ​ភាព​សង្គម ។

អគ្គនាយក​ក្រុមហ៊ុន​អូ​ស៊ី​អាស៊ី​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​អូ​ស៊ី​អាស៊ី​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៩២.០៦​ភាគរយ​ហើយ ខណៈ​នៅ​សល់​ជាង​៧​ភាគរយ ឬ​ជាង​៨០​គ្រួសារ​ទៀត​នឹង​ត្រូវ​ដោះស្រាយ​បញ្ចប់​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ