ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Man City បង្ហើប​ពី​អនាគត​របស់​ខ្លួន​ស្រប​ពេល​ក្រុម​លេង​ធ្លាក់​ជើង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola បាន​ផ្តល់​ព័ត៌មាន​ថ្មី​អំពី​អនាគត​របស់​គាត់​នៅ​ឯ​ក្លិប បន្ទាប់​ពី​មាន​របាយការណ៍​ថ្មី​ៗ​នេះ​បាន​អះអាង​ថា​គាត់​អាច​ចាកចេញ​។

បន្ទាប់​ពី​ការ​ការពារ​របស់​ក្រុម​មេឃ​ខៀវ​មាន​ស្ថានភាព​មិនសូវ​ល្អ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ គេ​មានការ​សង្ស័យ​ជុំវិញ​អនាគត​របស់​គ្រូបង្វឹក​ជនជាតិ​អេ​ស្បា​ញ លោក Pep Guardiola នៅ​ក្លិប Manchester City​។

កិច្ចសន្យា​របស់​លោក Guardiola នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០២១ ហើយ​លោក​បាន​ទទូច​ថា នឹង​នៅ​ដឹកនាំ​បន្ត​នៅ Etihad នា​រដូវ​កាល​ក្រោយ ប្រសិនបើ​ក្លិប​មិន​បណ្តេញ​គាត់​ចេញ​។

លោក Guardiola បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ប្រសិនបើ​ពួក​គេ​មិន​បណ្តេញ​ខ្ញុំ​ទេ ខ្ញុំ​នឹង​នៅ​ដឹកនាំ​បន្ត ១០០%​។ ខ្ញុំ​រីករាយ​ធ្វើការ​ជាមួយ​ពួក​គេ ហើយ​ខ្ញុំ​ចូល​ចិត្ត​វា ប៉ុន្តែ​ទោះបីជា​វា​មិនល្អ ហើយ​យើង​មិន​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League ក៏​ដោយ ខ្ញុំ​នឹង​មិន​ចាកចេញ​ទេ​»​។

លោក​បាន​បន្ត​ថា​៖«​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ម្នាក់ អ្នកមាន​ពេលវេលា​ល្អ​និង​អាក្រក់​។ អ្នក​មិន​អាច​ឈ្នះ​គ្រប់ពេល​នោះ​ទេ​។ ប៉ុន្តែ​វា​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​បន្ទាប់ និង​វិធី​ដែល​យើង​អាច​កែ​លម្អ​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ