ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Solskjaer ជឿ​ថា Liverpool មិន​ទាន់​ជា​ក្រុម​ល្អ​ដាច់​គេ​នោះ​ទេ

4 ឆ្នាំ មុន

ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​បើ​ទ្វារ​កីឡដ្ឋាន Anfield របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​បិសាច​ក្រហម Manchester United ដែល​ជា​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​២៣ នៃ​ក្របខ័ណ្ឌ English…

ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​បើ​ទ្វារ​កីឡដ្ឋាន Anfield របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​បិសាច​ក្រហម Manchester United ដែល​ជា​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​២៣ នៃ​ក្របខ័ណ្ឌ English Premier League ។

មុន​ការ​ប្រកួត​ឈាន​មក​ដល់​នា​រាត្រី​នេះ គ្រូបង្វឹក​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​និយាយ​ថា​សម្រាប់​លោក Liverpool គឺ​មិនមែន​ជា​ក្រុម​ល្អ​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Premier League នោះ​ទេ នេះ​បើ​តាម​ឱ្យ​ដឹង​ពី Goal.com​។

បុរស​វ័យ​៤៦​ឆ្នាំ​បាន​និយាយ​ថា​«​ប្រសិនបើ​អ្នក​មើល​ឱ្យ​បាន​វែង​ឆ្ងាយ ក្រុម​ដែល​ល្អ​បំផុត​គឺជា​ក្រុម​ដែល​អាច​ធ្វើ​សម្រេច​ម្តង​ហើយ​ម្តងទៀត​» ។ លោក​បន្ត​ទៀត​ថា​«​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​នឹង​លោក Sir Alex នៅ​ក្នុង​ការ​គោរព​បែប​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​សារភាព​ថា​លោក Jurgen Klopp បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​នៅ​ក្នុង​ក្រុម Liverpool »​។

សូម​បញ្ជាក់​ថា Liverpool បច្ចុប្បន្ន​នៅ​តែ​មិន​ទាន់​ស្គាល់​ភាព​បរាជ័យ​នៅឡើយ ដោយ​កំពុង​បន្ត​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Manchester City ចំនួន​១៣​ពិន្ទុ ដោយឡែក Man United ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៥ តាម​ពីក្រោយ​ក្រុម​តោ​ខៀវ Chelsea ចំនួន​៥​ពិន្ទុ​ដែល​នៅ​លេខ​៤​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ