ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងលះ​គ្នា​ជាង​២​ខែ​ហើយ ស្រាប់តែ​ប្តី​លេង​ធ្វើ​ដាក់​ប្រពន្ធ​បែប​នេះ ខណៈ​នាង​យក​ខោអាវ​នៅ​បន្ទប់​ជួល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​១​គូ​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​បង្កើត​បានកូន​ស្រី​ចំនួន​២​នាក់​ថែម​ទៀត​ផង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ការ​រស់នៅ​ជាមួយ​គ្នា​ហាក់​មិន​មានការ​ចុះសម្រុង​សោះ ចេះ​តែ​មាន​ភាព​រកាំរកូស​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​ដើរ ដោយ​អ្នក​ទាំង​២​នាក់​បាន​លែងលះ​គ្នា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​១​គូ​បាន​រៀប​ការ​ជាមួយ​គ្នា​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​បង្កើត​បានកូន​ស្រី​ចំនួន​២​នាក់​ថែម​ទៀត​ផង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ការ​រស់នៅ​ជាមួយ​គ្នា​ហាក់​មិន​មានការ​ចុះសម្រុង​សោះ ចេះ​តែ​មាន​ភាព​រកាំរកូស​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​ដើរ ដោយ​អ្នក​ទាំង​២​នាក់​បាន​លែងលះ​គ្នា ហើយ​បាន​យល់ព្រម​ទទួលយក​កូន​ទៅ​ចិញ្ចឹម​ម្នាក់​១​ថែម​ទៀត​ផង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៩ ខែមករា​នេះ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល​ទើប​ស្ត្រី​រង​គ្រោះ​ចេញពី​គ្លីនិក​ឯកជន​ជិះ​ម៉ូតូ​កង់​បី​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ដើម្បី​ដាក់​ពាក្យ​ប្ដឹង ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ចុះ​ទៅ​អន្តរាគមន៍ ។

ជន​ដៃដល់​ជា​ប្តី​ខាងលើ​ឈ្មោះ វង់ ចាន់​សុភាព អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ក្រ​ញ៉ូ​ង ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ជន​នេះ​ធ្លាប់​ជាប់គុក​ម្ដង​ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ។ ដោយឡែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ បូ ស្រី​ណែ​ត អាយុ​២៩​ឆ្នាំ មុខរបរ​ជាក​ម្មការ​នី​រោងចក្រ មានស្រុក​កំណើត នៅ​ក្នុងភូមិ​បឹង​ង៉ោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ខាងលើ​បាន​រៀប​ការ​នឹង​គ្នា​បាន​រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ និង​បង្កើត​បានកូន​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​ថែម​ទៀត​ផង ហើយដោយ​សារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា អ្នក​ទាំង​២​បាន​ឈាន​ដល់​ការ​លែងលះ​គ្នា​នៅ​ត្រឹម​សាលាឃុំ ហើយ​បាន​ព្រមព្រៀង​ចែក​កូន​គ្នា​ម្នាក់​១ ដោយ​ប្ដី​យក​កូនស្រី​ច្បង​ទៅ​ចិញ្ចឹម រីឯ​ប្រពន្ធ​យក​កូនស្រី​ប្អូន​ទៅ​ចិញ្ចឹម ព្រមទាំង​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ឯ​ស្រុក​កំណើត ។

លុះ​មក​ដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃ​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូនស្រី​ប្អូន និង​ប្អូនស្រី​ម្នាក់​ទៀត​ទៅ​កាន់​ផ្ទះ​ជួល​ដែល​ធ្លាប់​ស្នាក់​នៅ​ជុំ​គ្នា​ជាមួយ​ប្តី ដើម្បី​ប្រមូល​យក​ខោអាវ និង​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន ។ ខណៈនោះ​ស្រាប់តែ​ប្តី​ទាញ​យក​ដប​សាំង​មក​ចាក់​ស្រោច​លើ​ខ្លួន​ប្រពន្ធ កូនស្រី និង​ប្អូនស្រី ប៉ុន្តែ​កូនស្រី និង​ប្អូនស្រី​បាន​រត់​ចេញ​រួច​ទាន់​ពេល ចំណែក​ប្រពន្ធ​ត្រូវ​ភ្លើង​ឆាប បណ្ដាល​ឲ្យ​រលាក​ពេញ​ខ្លួន បន្ទាប់​មក​ជន​ដៃដល់​បាន​យក​លុយ និង​ទូរស័ព្ទ​របស់​ប្រពន្ធ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​នៅ​ឯមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដោយ​ខ្លួនឯង ចំណែក​ប្អូនស្រី​បាន​ជិះ​ម៉ូតូឌុប​ទៅ​តាម​ឪពុក ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​មក​ជួយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ទើប​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​កង់​បី​ចេញពី​គ្លីនិក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ឲ្យ​ជួយ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប្ដី ។ ភ្លាម​ៗ​នោះ​នគរបាល​បាន​សួរនាំ និង​ទទួល​ពាក្យបណ្ដឹង​ទាំង​ស្ថានភាព​ភ្ញាក់ផ្អើល និង​បាន​ចាត់​ទុក​ថា​នេះ​ជា​អំពើ​សាហាវ និង​ប៉ុនប៉ង​មនុស្សឃាត​ពេញទី ហើយ​ពេល​នោះ​ដោយសារ​តែ​ស្ត្រី​ខាងលើ​របួស​ធ្ងន់ធ្ងរ​ពេក​ខ្លាំង​នោះ​ទើប​នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ដដែល​ក្រុម​គ្រួ​សារបាន​បញ្ជូន​បន្ត​តាម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ត​ទៀត ។

ប្រភព​ដដែល​នោះ​បាន​បញ្ជាក់​ថា បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​នៅ​កន្លែង​កើតហេតុ ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់ ប៉ុន្តែ​ពេល​ទៅ​ដល់​ជន​នេះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ខណៈនោះ​នគរបាល​បាន​ធ្វើការ​សាកសួរ​ពី​រឿងហេតុ​ដែល​បាន​កើតឡើង​ទៅ​កាន់​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ម្តាយ​របស់​ជន​ដៃដល់ និង​ជា​ម្ដាយក្មេក​របស់​នាងរង​គ្រោះ ។ ព្រោះ​ពេល​កើតហេតុ​គាត់​ក៏​ស្ថិត​នៅ​ទីនោះ​ដែរ ប៉ុន្តែ​គាត់​បាន​បដិសេធន៍​ថា អត់​ដឹង និង​ប្រាប់​ទាំង​កុហក​ថា រឿងរ៉ាវ​បន្តិចបន្តួច​ទេ ឯ​កូនប្រសារ​របួសស្រាល​ទេ ហើយ​វា​កើតឡើង​ព្រោះ​នាង​ជា​កូនប្រសា​ទាំង​ដែល​បាន​ធ្វើ​ឲ្យ​កូន​គាត់​ឈឺចាប់​រហូត​កើតរឿង ។ គាត់​បាន​ចោទប្រកាន់​ថា នាងរង​គ្រោះ​បាន​ចុះ​ចោល​កូនប្រុស​គាត់​ទៅ​មាន​ប្រុស​សហាយ​ជាង​២​ខែ​ហើយ បើ​ចង់​ដឹង​សូម​លោក​ប៉ូលិស​ទៅ​សួរ​អ្នក​ភូមិ​ទៅ​គេ​ដឹង​គ្រប់​គ្នា​ទាំងអស់ ។

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា រវាង​រូប​គាត់ និង​ប្ដី គឺ​បាន​លែងលះ​គ្នា​រយៈពេល​២​ខែ​មក​ហើយ ដោយ​ប្ដី​ជា​អ្នក​សុំ​លែង​ដោយ​ផ្ទាល់​តែ​ម្ដង មូលហេតុ​ព្រោះតែ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​ក្រោយ​ពី​ការ​លែងលះ​គាត់​បាន​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត ដើម្បី​ទទួល​បាន​ភាព​កក់ក្ដៅ​ភាព​ជា​ស្រី​មេម៉ាយ​ម្នាក់​ពុំ​មែន​នៅ​សុខ​ៗ​ស្រាប់តែ​ចុះ​ចេញពីផ្ទះ​ទៅ​មាន​ប្រុស​ថ្មី ឬ​រត់​តាម​ប្រុស​ដូច​ជា​ការ​ចោទប្រកាន់​ទាំង​បំពាន​ពី​សំណាក់​ម្ដាយក្មេក​នោះ​ឡើយ ។ ការ​ចោទប្រកាន់ និង​ការ​ចាក់​សាំង​ដុត​រូប​នាង​ខាងលើ​នេះ គឺ​បាន​ផ្ដល់​ភាព​អយុត្តិធម៌​ខ្លាំង​បំផុត​សម្រាប់​រូប​គាត់ ដែល​គាត់​មានការ​ឈឺចាប់​មិន​អាច​ទទួលយក​បាន​ឡើយ និង​ស្នើរ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ