ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SMEs នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​កៀរគរ​ប្រភព​ទុន​ពី​ផ្សា​រមូល​ប​ត្រ​ជិត ១​ទសវត្សរ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​ជិត ១​ទសវត្សរ៍​កន្លង​ផុត​ទៅ បើ​ទោះបី​កម្ពុជា​បាន​បង្កើត​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឡើង​សម្រាប់​ផ្តល់​ឱកាស​ដល់​សហគ្រាស់​តូច​-​ធំ​ក្នុងស្រុក​អាច​ប្រមូល​ដើមទុន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បាក​ក៏​ដោយ ក៏ SMEs ឬ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុងស្រុក​នៅ​តែ​ស្ទាក់ស្ទើរ ឬ​មិន​ទាន់​យល់​ច្បាស់ ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​ផ្តល់​ការ​លើកទឹកចិត្ត​មិន​យកពន្ធ​ដា​ចំពោះ​ពួក​គាត់​បែប​ណា​ក្តី…

រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​ជិត ១​ទសវត្សរ៍​កន្លង​ផុត​ទៅ បើ​ទោះបី​កម្ពុជា​បាន​បង្កើត​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឡើង​សម្រាប់​ផ្តល់​ឱកាស​ដល់​សហគ្រាស់​តូច​-​ធំ​ក្នុងស្រុក​អាច​ប្រមូល​ដើមទុន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បាក​ក៏​ដោយ ក៏ SMEs ឬ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុងស្រុក​នៅ​តែ​ស្ទាក់ស្ទើរ ឬ​មិន​ទាន់​យល់​ច្បាស់ ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​ផ្តល់​ការ​លើកទឹកចិត្ត​មិន​យកពន្ធ​ដា​ចំពោះ​ពួក​គាត់​បែប​ណា​ក្តី ។ តើ​អ្វី​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​សម្រាប់ SMEs ក្នុង​ការ​នាំ​យក​ក្រុមហ៊ុន​មក​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ ?

ជិត ១​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន ព្រមទាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន ៨ ក្នុង​នោះ ៥ ក្រុមហ៊ុន​បោះផ្សាយ​លក់​ភាគហ៊ុន ឬ​មូល​ប​ត្រ​កម្មសិទ្ធិ និង ៣ ក្រុមហ៊ុន​ផ្សេង​ទៀត​ត​បោះ​លក់​មូល​ប​ត្រ​ដែល​បាន​ប្រមូល​ទុន​សរុប​ពី​ផ្សា​រមូល​ប​ត្រ​ប្រមាណ ១៦១,៤៧​លាន​ដុល្លារ​អាម​រិ​ក តែ​ដោយឡែក​សម្រាប់ SMEs នៅ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា បាន​ត្រឹម​បង្ហាញ​ចំណាប់អារម្មណ៍​ទាំង​ដឹង​ក្រុមហ៊ុន​ខ្លួនឯង​ត្រូវ​ដើមទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​ឱ្យ​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​នេះ​ក្តី ។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌​កាលពី​ថ្ងៃ​ទី ១៥​ខែមករា​កន្លង​ទៅ​នេះ​ថា កន្លង​មក​យើង​បាន​បង្កើត​ទីផ្សារ​សម្រាប់​SMEs ចុះបញ្ជី​រួច​ហើយ​ក៏​ដូច​ជា​បាន​បង្កើត​នៅ​កម្មវិធី​ជួបជុំ​ដែល​អាច​អនុ​ញ្ញា​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ចូលរួម​ធ្វើការ​ចែករំលែក​នូវ​បទ​ពិសោធន៍ និង​ឈ្វេងយល់​បន្ថែម​ពី​ការ​ធ្វើ​អាជីវកម្ម ។ លោក​បន្ត​ថា «​ជាមួយនឹង​កិច្ច​ខិតខំ​របស់​ផ្សា​រមូល​ប​ត្រ​កន្លង​មក ឃើញ​ថា​មាន SMEs ច្រើន​ដែរ​បង្ហាញ​ថា​ពួក​គាត់ (SMEs) ចាប់អារម្មណ៍ ។ ប៉ុន្តែ​ភាព​ជាក់ស្តែង​យើង​បាន​ធ្វើការ​ស៊ីជម្រៅ​ជាមួយ SMEs តែ​ពីរ​នោះ​ទេ​កំពុង​បំពេញ​នីតិវិធី ហើយ​ពួក​គាត់​អាច​ប្តូរ​ចិត្តបាន​គ្រប់ពេល នៅ​ពេល​ណា​យើង​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យសុំ​ពិនិត្យ​លទ្ធភាព​នៃ​ការ​ចុះបញ្ជី​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​» ។ លោក​អគ្គនាយក​សង្កត់ធ្ងន់​ថា «​យើង​រំពឹង​ថា​ពួក​គាត់​ទាំង​ពីរ​នេះ​អាច​នឹង​ចាប់ផ្តើម និង​បញ្ចប់​នីតិវិធី​នៅ​ឆ្នាំ ២០២០​នេះ ។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​យើង​នៅ​ធ្វើការ​ជាមួយ​និង​SMEs ផ្សេង​ទៀត ។

កាលពី​ឆ្នាំ ២០១៨ មាន​ក្រុមហ៊ុន​ប្រហែល ១០ ដែល​ទទួល​បាន​នូវ​ពានរង្វាន់​ពី​កម្មវិធី​ឧត្តមភាព​ដែល​រៀបចំ​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហើយ​ពួក​គាត់​ទាំងនេះ​ក៏​មាន​សក្តានុពល​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ទីផ្សារ​កំណើន ។ ដូចនេះ​យើង​ឃើញ​ថា​មាន SMEs មួយ​ចំនួន​ដែល​បង្ហាញ​ការ​ចាប់អារម្មណ៍ ប៉ុន្តែ​នៅ​ក្នុង​ចំណោម SMEs ទាំង​អស់នេះ​មួយ​ចំនួន​ពួក​គាត់​នៅ​មិន​ទាន់​ចង់​មក​ចុះបញ្ជី​ឥឡូវ​ទេ ពួក​គាត់​កំពុង​រៀបចំ​ខ្លួន គាត់​ចង់​កៀរគរ​ទុន​មួយ​ដំណាក់កាល ឬ​ពីរ​ដំណាក់កាល​ដំបូង​ជា​មុន​សិន​មុន​នឹង​ចូល​ផ្សារ​ហ៊ុន​» ។

បើ​តាម​លោក ហុង សុ​ហួរ ឱ្យ​ដឹង​ទៀត​ថា «SMEs ដែល​មិន​ចង់​ចូល​ផ្សារ​ហ៊ុន​ពួក​គាត់​នៅ​ជួប​ឧបសគ្គ​ជា​ច្រើន ។ SMEs ភាគច្រើន​នៅ​មិន​ទាន់​មាន​ស្តង់ដារ​គ្រប់គ្រាន់​នៅឡើយ (​បញ្ជីស្នាម​គណនេយ្យ​, អភិបាលកិច្ច​សារ​ជីវ​កម្ម​) ។ ក្រុមហ៊ុន​ចូល​ផ្សារ​ហ៊ុន​បាន​ទល់​តែ​មាន​អភិបាលកិច្ច​សារ​ជីវ​កម្ម​ស្តង់ដារ​» ។
លោកស្រី​ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បានឱ្យ​ដឹង​ថា នៅ​ពេល​ផ្សា​រមូល​ប​ត្រ​ចូល​មក​ដល់​ស្រុក​ខ្មែរ (​បង្កើត​ឡើង​) គឺ​មាន​ក្រុមហ៊ុន​ពាក់ព័ន្ធ និង​ផ្សា​រមូល​ប​ត្រ​ពីរ ឬ​បី​ក្រុមហ៊ុន​បាន​បបួល​ក្រុមហ៊ុន​លី​លី ឡើង​ផ្សារ​ហ៊ុន តែ​ត្រូវ​បាន​ក្រុមហ៊ុន​បដិសេធ ព្រោះតែ​ក្រុមហ៊ុន​លី​លី នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​នេះ ។

លោកស្រី​ឧកញ៉ា កែវ មុំ មាន​ប្រសាសន៍​ថា «​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​ពេល​ដែល​យើង​បាន​ដើរ​នៅ​ខាងក្រៅ​ប្រទេស និង​ធ្វើការ​សង្កេត​មើលឃើញ​ថា​មាន​ក្រុមហ៊ុន​ធំ​ៗ គេ​មានការ​បោះផ្សាយ​លក់​ភាគហ៊ុន​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​គេ​មានការ​រីក​ចម្រើន​លឿន ។ អ៊ីចឹង​ពេល​នេះ​យើង​កំពុង​គិត និង​ចង់​ធ្វើការ​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​កម្ពុជា​ដែរ ។ សម្រាប់​ក្រុមហ៊ុន​ខ្ញុំ ខ្ញុំ​គិត​ថា ជា​ក្រុមហ៊ុន​មួយ​មាន​ស្តង់ដារ និង​មាន​បញ្ជីស្នាម​គ្រប់យ៉ាង ។ ខ្ញុំ​គិត​ថា​ការ​ដែល​ក្រុមហ៊ុន​លី​លី ចង់​ចូល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា វា​មិន​មាន​អ្វី​ជា​ឧបសគ្គ​រាំងស្ទះ​នោះ​ទេ​» ។

បើ​ទោះបី SMEs ត្រឹមតែ​បង្ហាញ​ចំណាប់អារម្មណ៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ តែ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ត្រូវ​ដោះស្រាយ​។ លោក​អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​គូសបញ្ជាក់​ថា ទោះបី​យើង​មាន​សុទិដ្ឋិនិយម​ខ្ពស់​នៅ​ឆ្នាំ ២០២០ នេះ​ក្តី ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​៖ ១- ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​ក៏​ដូច​ជា​ផលិតផល​មូល​ប​ត្រ​សម្រាប់​វិនិយោគ​នៅ​មាន​ចំនួន​តិច​នៅឡើយ​, ២- ភាព​ស្ទាក់ស្ទើរ​របស់​ក្រុមហ៊ុន​ស្តង់ដារ​ដំ​ៗ​ក្នុង​ការ​បោះផ្សាយ​លក់​ភាគហ៊ុន​, ៣- ក្រុមហ៊ុន​មួយ​ចំនួន​ធំ​មិន​ទាន់​អាច​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​បាន​ដោយសារ មិន​អាច ឬ​មិន​ចង់​បង្ហាញ​តម្លាភាព បញ្ជីស្នាម​គណនេយ្យ និង​បង់ពន្ធ​ត្រឹមត្រូវ​, ៤- ការ​យល់​ដឹង​ពី​ការ​វិនិយោគ និង​ជួញដូរ​មូល​ប​ត្រ​នៅ​មាន​កម្រិត​, ៥- ធនធានមនុស្ស​មានគុណ​ភាព​បម្រើ​ការ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​មាន​កម្រិត​, ៦- ផ្សា​រមូល​ប​ត្រ​កម្ពុជា​បានក​កើតឡើង​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដែល​នេះ​ជា​កត្តា​ធ្វើ​ឱ្យ អាជ្ញាធរ វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មានការ​រារែក​ក្នុង​ការ​បើក​ទូលាយ និង​ចូលរួម​ឱ្យ​បាន​ពេញលេញ ជាមួយនឹង​ទីផ្សារ​ថ្មី​និង​ដ៏​ក្មេងខ្ចី​មួយ​នេះ ។

ទន្ទឹម​នឹង​បញ្ហា​ប្រឈម​ត្រូវ​បាន​បង្ហាញ​សម្រាប់​យុទ្ធសាស្ត្រ​បន្ទាប់​ក៏​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ចាប់ពី​ឆ្នាំ ២០២០ ជូន​ដល់​វិនិយោគិន​ផង​ដែរ ។ លោក​លើក​ឡើង​ថា នៅ​២០២០ នេះ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុត្តិសាស្ត្រ​៖ ១- ខិតខំ​នាំ​យក​ក្រុមហ៊ុន​មាន​សក្តានុពល និង​មាន​តម្លាភាព ជា​ពិសេស​ស្ថាប័នហិរញ្ញវត្ថុ​មក​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​, ២- បន្ត​បង្កើត​ថ្មី និង​ពង្រីក​នូវ​បណ្តាញ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឱ្យ​មាន​ភាព​កាន់តែ​ទូលំទូលាយ​ដើម្បី​គាំំ​ទ្រ​ដល់​សកម្មភាព​ជួញដូរ និង​បង្កើន​ស​ន្ទ​នី​ភាព​ដល់ទី​ផ្សារ​, ៣- បន្ត​ជំរុញ និង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ផ្សា​រមូល​ប​ត្រ និង​ដៃគូ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​មូល​ប​ត្រ​, ៤- បន្ត​លើកកម្ពស់​ការ​យល់​ដឹង​របស់​មហាជន​ទូទៅ​អំពី​ការ​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​ដើម្បី​បង្កើត​បាន​នូវ​បរិយាកាស​វិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​កាត់​បន្ថយ​ហានិភ័យ​នានា​,

៥- បន្ត​ពង្រីក​វិសាលភាព​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ទីផ្សារ និង​ទិន្នន័យ​ជួញដូរ​ទៅ​កាន់​សាធារណជន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ត​ញ​ផ្តល់​ព័ត៌មាន​នានា​ទាំង​ក្នុង និង​ក្រៅ​ស្រុក​, ៦- សម្រួល និង​កាត់​បន្ថយ​នូវ​នីតិវិធី​នានា​ដើម្បី​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ក៏​ដូច​ជា​ប្រតិបត្តិការ​ជួញដូរ​មូល​ប​ត្រ​របស់​វិនិយោគិន​ឱ្យ​កាន់តែ​មា​ភាព​ងាយស្រួល និង​ឆាប់រហ័ស​ជាង​មុន​ៗ, ៧- បន្ត​ពង្រឹង​នូវ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំង​ផ្នែក​ជួញដូរ​មូល​ប​ត្រ ផាត់ទាត់ និង​ទូទាត់​មូល​ប​ត្រ និង​រក្សា​ទុក​មូល​ប​ត្រ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ជាង​មុន និង ៨- បន្ត​ពង្រឹង និង​បណ្តុះបណ្តាល​បន្ថែម​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​នា​ពេល​អនាគត​ដែល​កំពុង​រីក​ដុះដាល​ខ្លាំង ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ