ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រំភើប​! កំពុង​រៀបចំ​ពិធី​ប្រគល់​រង្វាន់​រថយន្ត​ទំនើប​ទី​១​ពី​ស្រា​បៀរ​កម្ពុជា អ្នក​ទី​២​កាន់​ក្រវិល​កំប៉ុង​មក​បង្ហាញ​ភ្លាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​រថយន្ត​ទំនើ Porsche Macan ជូន​អ្នក​ឈ្នះ​ដំបូង​ពី​ស្រា​បៀរ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មក​រា ២០២០ នៅ​កោះ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​រថយន្ត​ទំនើ Porsche Macan ជូន​អ្នក​ឈ្នះ​ដំបូង​ពី​ស្រា​បៀរ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មក​រា ២០២០ នៅ​កោះ​ពេជ្រ ស្រាប់តែ​អ្នក​ឈ្នះ​ទី​២ បាន​កាន់​ក្រវិល​កំប៉ុង​ដែល​ខ្លួន​បាន​គាស់​ឈ្នះ​មក​បង្ហាញ​អគ្គនាយក​លោក​ឧកញ៉ា ភី​ធើ​រ លាង ដែល​កំពុង​បង្ហាញ​វត្ត​មាននៅ​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​អ្នក​ទី​១ ។ ក្នុង​ព្រឹត្តិការណ៍​នោះ​មហាជន​ជា​ច្រើន​បាន​បង្ហាញ​នូវ​ក្ដី​រំភើប និង​ច្រណែន​ដល់​អ្នក​ឈ្នះ​រង្វាន់​ទាំង​ពីរ​រូប​ដែល​ទទួល​បាន​រថយន្ត​ស៊េរី​ទំនើប Porsche Macan ពី​ស្រា​បៀរ​កម្ពុជា ។

លោក​ឧកញ៉ា ភី​ធើ​រ លាង អគ្គនាយក​ក្រុមហ៊ុន Khmer Beverages បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ចូលរួម​អបអរសាទ​ដល់​លោក ណុ​យ សុខ​ណេ​ម ដែល​មានសំណាង​ឈ្នះ​បាន​រង្វាន់​ធំ​ដំបូង​គេ​បង្អស់​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ហើយ​សង្ឃឹមថា រង្វាន់​ឡាន​ទំនើប​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​នេះ នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ក្នុង​ជីវិត​របស់​លោក និង​ក្រុម​គ្រួសារ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អគ្គនាយក​ក៏​បាន​ធ្វើការ​ប្រកាស​ភ្លាម​ៗ​នា​ឱកាស​សំណេះសំណាល​របស់​លោក​ផង​ដែរ​នូវ​ព័ត៌មាន​អំពី​អ្នក​ឈ្នះ​រង្វាន់​ឡាន​ទំនើប​ទី​២ តែ​ម្តង​ថា ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ដែល​ទទួល​បាន​ដំណឹង​ពី​ក្រុមការងារ​ថា មាន​អ្នក​ឈ្នះ​ទី​២ នូវ​រង្វាន់​ឡាន​ទំនើប​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ មក​រា នេះ​មួយទៀត ។ លោក​ក៏​បាន​ណែនាំ​អ្នក​ឈ្នះ​រង្វាន់​ទី​២​នេះ អោយ​មហាជន​បាន​ស្គាល់​មុខ​ភា្ល​ម​ៗ​តែ​ម្តង ស្រប​ពេល​អ្នក​ឈ្នះ​រង្វាន់​ទី​១ ទើបតែ​ទទួល​បាន​ឡាន​ទំនើប ។ ដោយឡែក​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​អ្នក​ឈ្នះ​រង្វាន់​ទី​២​នេះ​នឹង​លាតត្រដាង​នៅ​ពេល​ឆាប់​ៗ​នេះ ។

លោក ណុ​យ សុខ​ណេ​ម ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ទី​១​វិញ បាន​បង្ហាញ​អារម្មណ៍​ជាមួយនឹង​ឡាន​ថ្មី​នេះ​ថា ៖ ខ្ញុំ​មិន​ដែល​ប៉ង់​ទាល់តែ​សោះ​ថា មានសំណាង​ជិះឡាន​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អ​ញ្ចឹ​ង​សោះ វា​សឹងតែ​ជា​ការ​យល់សប្តិ​ទៅ​ហើយ សម្រាប់​ខ្ញុំ​ជាមួយ​រង្វាន់​នេះ ហើយ​ខ្ញុំ​តែង​គិត​ថា រង្វាន់​ធំ​គេ​ទុក​អោយ​តែ​គ្នា​គេ​តែ​ប៉ុណ្ណោះ តែ​ពេល​ខ្ញុំ​ពិតជា​ជឿ និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា​ដែល​បាន​ដាស់​ខ្ញុំ​អោយ​ភ្ញាក់​ដឹងខ្លួន​ថា នេះ​វា​មិនមែន​ជា​ការ​យល់សប្តិ​នោះ​ទេ ហើយ​ការ​គិត​របស់ខ្ញុំ​ក៏​មិន​ត្រូវ​ដែរ ។

គួរ​រម្លឹក​ថា លោក ណុ​យ សុខ​ណេ​ម បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ជា​អតិថិជន​មានសំណាង​ដំបូង​គេ​បង្អស់​ដែល​គាស់​ត្រូវ​រង្វាន់​រថយន្ត​ដ៏​ទំនើប Porsche Macan នា​យប់​ឆ្លង​ឆ្នាំ​សកល​កន្លង​ទៅ​នេះ​៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ