ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​១​ថ្ងៃ​បង្ក្រាប​គ្រឿងញៀ.ន​ទូ​ទាំង​ប្រទេស​២៤​ករណី ឃាត់ខ្លួន​៦០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៦០​នាក់ (​ស្រី​៦​នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៤​ករណី​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ ។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៦០​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៦០​នាក់ (​ស្រី​៦​នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៤​ករណី​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៦០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៤៦​នាក់ និង​ប្រើប្រាស់​ចំនួន​១៤​នាក់ ។ វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៦ ខែមករា រួម​មាន ៖ មេ​តំ​ហ្វេ​តា​មីន (ice) = ៦៤ ,០២ ក្រាម និង​៥៣​កញ្ចប់​តូច​ក្រាម និង​មេ​តំ​ហ្វេ​តា​មីន​(wy) = 0,២៩​ក្រាម ។

លទ្ធផល​ខាងលើ​មាន​៦​អង្គភាព​ដែល​បាន​ចូលរួម​បង្ក្រាប រួម​មាន​១-​ខេត្តបន្ទាយមានជ័យ ៖ ជួញដូរ​១​ករណី ឃាត់​១​នាក់ ប្រើប្រាស់​គ្មាន ឃាត់​១​នាក់ ចាប់​យក​ថ្នាំ​ញៀន​ប្រភេទ ice ១៣,៣៧​ក្រាម និង​Wy ០,២៩​ក្រាម ។ ២-​ខេត្តបាត់ដំបង ៖ ជួញដូរ​១​ករណី ឃាត់​៣​នាក់ ប្រើប្រាស់​៥​ករណី ឃាត់​៦​នាក់ ចាប់​យក​ថ្នាំ​ញៀន​ប្រភេទ ice ៣,២៤​ក្រាម​។ ៣-​ខេត្តកំពង់ចាម ៖ ជួញដូរ​២​ករណី ឃាត់​១០​នាក់ ប្រើប្រាស់ ១​ករណី ឃាត់​១​នាក់ ចាប់​យក​ថ្នាំ​ញៀន​ប្រភេទ ice ១៤,៤២​ក្រាម​។ ៤-​ខេត្តកំពត ៖ ជួញដូរ​២​ករណី ឃាត់​៧​នាក់ ចាប់​យក​ថ្នាំ​ញៀន ice៩,៤៥​ក្រាម ។ ៥-​ខេត្តកណ្តាល ៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់​យក​ថ្នាំ​ញៀន​ប្រភេទ ice ២៣,៥៤​ក្រាម និង​៦-​រាជធានី​ភ្នំពេញ ៖ ជួញដូរ​៧​ករណី ឃាត់​២៣​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់​៦​នាក់ ចាប់​យក​ថ្នាំ​ញៀន​ប្រភេទ ice ៥៣​កញ្ចប់​តូច ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ