ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់ បាត់បង់ដំរី១ក្បាលនេះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយកាណ៍បឋមឱ្យដឹងថា សត្វដំរី១ក្បាល​ត្រូវបានប្រទះឃើញ​ងាប់​នៅក្នុងទឹក ដោយ​​ពុំទាន់ដឹងពី​មូលហេតុ ស្ថិត​ក្នុង​អូរ​លាវ ព្រំប្រទល់​រវាង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី តែ​គេ​មិន​ទាន់​ដឹង​មូលហេតុនោះឡើយ…

ខេត្តរតនគិរី ៖ សេចក្តីរាយកាណ៍បឋមឱ្យដឹងថា សត្វដំរី១ក្បាល​ត្រូវបានប្រទះឃើញ​ងាប់​នៅក្នុងទឹក ដោយ​​ពុំទាន់ដឹងពី​មូលហេតុ ស្ថិត​ក្នុង​អូរ​លាវ ព្រំប្រទល់​រវាង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី តែ​គេ​មិន​ទាន់​ដឹង​មូលហេតុនោះឡើយ ។

​​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវចំនួន៣​នាក់​បានចុះទៅពិនិត្យ ​ក្រោយពី​ទទួល​បាន​​ដំណឹង​ពី​ប្រជា​នេសាទភ្លាម ដោយឃើញ​ដំរី​មានស​ភាព​ស្អុយ​រលួយ​ទៅហើយ ។

​បើ​តាម​ការ​សាកសួរ​ពី​អ្នក​ភូមិ​បានឱ្យ​ដឹងដែរ​​ថា ប្រហែល​ជាង១០​ថ្ងៃមុន មានសត្វ​ដំរី​ប្រមាណ​ពី២០ទៅ​៣០​ក្បាល បាន​ចូល​មក​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ដោយ​ធ្វើការ​កាច់​បំបាក់​ដើម​ប្ញ​ស្សី និង​មែកឈើ បន្សល់​លាមក​ជា​ច្រើន ហើយ​ឆ្លង​ទៅ​ទឹកដី​ខេត្តមណ្ឌលគិរី​វិញ បន្ទាប់​មក​ក៏​​ឮដំណឹងថា​ មានកូន​ដំរី​ងាប់បែបនេះ ។

បច្ចុប្បន្ន ក្រុមការងារ​ពិបាក​នឹង​យកស​ពកូន​ដំរី មក​រក្សា​ទុក ដោយ​ស្ថានភាព​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន ក្រុមការងារក៏សម្រេច​អូស​ដំរីមក​កប់​វិញ ។

អត្ថបទសរសេរ ដោយ