ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​គម្រោង​រួច​ជា​ស្រេច តែ​បែកធ្លាយ​ត្រឹម​អ្នកលក់​កាំភ្លើង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​មេ​សាង ធ្វើការ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ស៊ើប​ដឹង​ថា ជនសង្ស័យ​មាន​គំរោង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង​។ ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៥៨​នាទី​រសៀល​ថ្ងៃ​ទី​១៥​មក​រា…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​មេ​សាង ធ្វើការ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ស៊ើប​ដឹង​ថា ជនសង្ស័យ​មាន​គំរោង​ចេញ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង​។

ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៥៨​នាទី​រសៀល​ថ្ងៃ​ទី​១៥​មក​រា នៅ​ចំណុច​ភូមិ​សង្កែ​ជ្រុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ហ៊​ន ណា​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​របោះ​ផ្ចឹក​ទី​២ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ឈ្មោះ ថន និ​ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ថា បាន​លក់​អាវុធ​ប្រភេទ AK៤៧ ស្វាយ​បត់​មួយ​ដើម​ទៅ​ឱ្យ​ជនសង្ស័យ​ឈ្មោះ ហ៊​ន ណា​ង ដើម្បី​រៀបចំ​គំរោង​ប្លន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ទើប​កំលាំង​សមត្ថកិច្ច​សហការ​គ្នា ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​ដកហូត​បាន​វត្ថុ​តាង កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម កាត់​កាណុង បង់​១ និង​គ្រាប់​អាកា​ចំនួន​៧​គ្រាប់ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ