ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចាប់អារម្មណ៍​កម្ពុជា​ក្នុង​ដាក់​ដំណើ​ការ​ការ​ប្រើប្រាស់​ការ​ទូរ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជប៉ុន​តាម​អារម្មណ៍​មក​ពី​កម្ពុជា​ក្នុង​ការ​ដំណើរការ​ទូរ​ទាត់​ប្រាក់​តាម​ទូរស័ព្ទ​នៅ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ជប៉ុន​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ និង​ប្លុក​ឆេ​ង (Blockchain) ដើម្បី​ឱ្យ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ការ​លើកទឹកចិត្ត​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​យ៉ា​ម៉ា​ម៉ូ​តុ កូ​ហ្សូ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជប៉ុន​តាម​អារម្មណ៍​មក​ពី​កម្ពុជា​ក្នុង​ការ​ដំណើរការ​ទូរ​ទាត់​ប្រាក់​តាម​ទូរស័ព្ទ​នៅ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ជប៉ុន​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ និង​ប្លុក​ឆេ​ង (Blockchain) ដើម្បី​ឱ្យ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ការ​លើកទឹកចិត្ត​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​យ៉ា​ម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) សមាជិក​សភា​ជប៉ុន​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា​នេះ នៅ​វិមាន​សន្តិភាព ។

ក្នុង​ជំនួប​នោះ លោក យ៉ា​ម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) បាន​បាន​លើក​ឡើង​ថា លោក​ធ្លាប់​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ​កាលពី​ឆ្នាំ​២០០៧ ហើយ​ឯកឧត្តម​បាន​ពិនិត្យ​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត ។ លោក​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​មាន​គោលដៅ​ពីរ គឺ​១.​ដើម្បី​សិក្សា​ពី​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ និង​ការ​អភិវឌ្ឍន​ប្លុក​ឆេ​ង​នៅ​កម្ពុជា ។ ការ​អភិវឌ្ឍ​ប្លុក​ឆេ​ង (Blockchain) នៅ​កម្ពុជា ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា បើសិន​ដាក់​ឲ្យ​ដំណើរការ​រួច​ហើយ​នោះ​កម្ពុជា គឺជា​ប្រទេស​ទី​មួយ​ហើយ​ដែល​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទំនើប​មួយ​នេះ ។ លោក​បន្ថែម​ទៀត​ថា គោលដៅ​ទី​២ គឺ​លោក​មក​ធ្វើការ​សិក្សា​អំពី​បញ្ហា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​ភ្នំពេញ ។ សម្រាប់​គោលដៅ​នេះ​លោក​ក៏​បាន​ស្នើ​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​បញ្ហា​ទាំង​ពីរ​ខាងលើ ។

ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ភាគី​ជប៉ុន​មក​ធ្វើការ​សិក្សា​ទៅ​លើ​ការ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ និង​ប្លុក​ឆេ​ង (Blockchain) ដើម្បី​ឱ្យ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ​ឲ្យ​មានដំណើរ​ការ​ល្អ​ប្រសើរ និង​សុ​ក្រឹត្យ​ភាព​នៅ​កម្ពុជា ។ ចំណែក​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ទឹក​ស្អាត​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា គឺ​ត្រូវការ​ពង្រីក​ស្ថានីយ​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ដោយសារ​តែ​រាជធានី​ភ្នំពេញ​កាន់តែ​រីក​ធំ​ឡើងជា​លំដាប់​ពី​៣០០​គីឡូ​ម៉ែត្រការ៉េ រហូត​ទៅ​ដល់​ប្រមាណ​ជាង​៦០០​គីឡូ​ម៉ែត្រការ៉េ ហើយ​ការ​អភិវឌ្ឍ​ផ្ទះសម្បែង មានការ​រីក​លូតលាស់ និង​ឆាប់រហ័ស​ផង​ដែរ ។

រីឯ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ក៏​កំពុង​ទទួល​ការ​ផ្គត់ផ្គង់​ទឹក​ទៅ​កាន់​ក្រុង​តា​ខៅ្ម​ខេត្តកណ្ដាល​ផង​ដែរ ។ ទន្ទឹម​នឹង​នោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការងារ​ពីរ​ដែល​ត្រូវធ្វើ​នោះ គឺ ១.​ត្រូវ​ពង្រីក​នូវ​សមត្ថភាព​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ និង​២.​ធ្វើ​យ៉ាងណា​ពង្រីក​បណ្ដាញ​ចែកចាយ​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​ថ្មី​ៗ​ថែម​ទៀត ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​ជូនពរ លោក យ៉ា​ម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) សូម​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​កិច្ច​ការងារ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ