ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សភា​កម្ពុជា​ចុះហត្ថលេខា​ទទួលស្គាល់​លើ​លទ្ធផល​កិច្ចប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​ប្រទេស​អូស្ត្រាលី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ របស់​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​ហៅ​កាត់ (APPF) ដែល​សភា​ប្រទេស​អូស្ត្រាលី​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា​នេះ បន្ទាប់​ពី​បាន​ដំណើរការ​កិច្ចប្រជុំ​អស់​រយៈពេល​៣​ថ្ងៃ​មក​នោះ ។…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ របស់​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​ហៅ​កាត់ (APPF) ដែល​សភា​ប្រទេស​អូស្ត្រាលី​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា​នេះ បន្ទាប់​ពី​បាន​ដំណើរការ​កិច្ចប្រជុំ​អស់​រយៈពេល​៣​ថ្ងៃ​មក​នោះ ។

សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ប្រធាន​ប្រតិភូ​សមាជិក APPF បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​លទ្ធផល​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​មកនេះ ។ កិច្ចប្រជុំ APPF លើក​ទី​២៨ ក្រោម​មូលបទ «​ភាព​ជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្តបន្ទាប់​» បាន​សម្រេចសេចក្តី​សម្រេច​ចំនួន​១៧ ក្នុង​ការ​ជំរុញ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និង​សមភាព​យេ​ន​ឌ័​រ ក្នុង​ការ​ធានា​ឲ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ក្នុង​តំបន់ និង​សកលលោក ។

កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៩ របស់ APPF នៅ​ក្នុង​ឆ្នាំ​២០២១ សភា​សាធារណរដ្ឋ​កូរ៉េ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ មុន​ប្រកាស​បិទ​កិច្ចប្រជុំ លោក តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី​បាន​ប្រគល់​ទង់ APPF ដល់​ប្រធាន​គណៈប្រតិភូ​សភា​សាធារណរដ្ឋ​កូរ៉េ ជា​និមិត្តរូប​នៃ​ការ​បន្តវេន​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​បន្ត ។

សូម​ជម្រាប​ថា វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក «The Asia Pacific Parliamentary Forum» ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ មាន​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ជួប​ប្រជុំ​ប្រចាំឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ជំរុញ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​ក្នុង​តំបន់ និង​សកលលោក ។ អង្គការ​សភា​មួយ​នេះ​មាន​សមាជិក​២៧​ប្រទេស មាន​ប្រទេស​អូ​ស្រា្ត​លី​ព្រះរាជាណាចក្រ​កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ម៉ុ​ហ្គោ​លី សហព័ន្ធ​រុ​ស្ស៊ី ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សឹ​ង្ហ​បុរី ថៃ វៀតណាម ហ្វី​ជី ម៉េ​ក្រុ​នេ​ស៊ី ណូ​វែ​ល​ហ្ស​ឡង់ ប៉ា​ពូ​ញូ​ហ្គី​នៀ ប្រជុំ​កោះ​ម៉ារ​សល កា​ណា​ដា ឈី​លី កូ​ឡំ​ប៊ី មិគសិ​គ​កូរ ប៉េ​រ៉ូ សហរដ្ឋអាមេរិក អេ​ក្វា​ឌ័​រ និង​កូ​ស្កា​រី​ការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ