ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​ព្រៃឈើ​លើ​ភ្នំ​ផ្គាំ ដោយ​មិនដឹង​មូលហេតុ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ព្រៃឈើ​លើ​ភ្នំ​ផ្គាំ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ និង​​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ចុះ​ទៅ​អន្តរាគមន៍​ពន្លត់​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ព្រៃឈើ​លើ​ភ្នំ​ផ្គាំ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ និង​​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ចុះ​ទៅ​អន្តរាគមន៍​ពន្លត់​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ព្រៃឈើ​លើ​ភ្នំ​ផ្គាំ តែ​មិន​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ពេល​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ព្រៃឈើ​លើ​ភ្នំ​ផ្គាំ គឺ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង និង​កម្លាំង​នគ​បាល​ជិត​១០០​នាក់ ត្រៀប​បាញ់​ទឹក​ពន្លត់​មិន​អោយ​ឆេះ​រាលដាល​មក​ផ្នែក​ខាងក្រោម ដែល​ជា​ការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​បន្ត​ថា ត្រៀមកម្លាំង​អធិការ​ដ្នា​ន​នគ​បាល​ស្រុក​ថ្មពួក និង​កម្លាំង​អធិការដ្ឋាន​ស្រុក​ស្វាយចេក​រាប់រយ​នាក់ ត្រៀម​សហការ​ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មិន​អោយ​ភ្លើង​ឆេះ​រាលដាល​ប៉ះពាល់​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ