ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គន់ គី​ម ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​មើល​​កន្លែង​កសិករ​ចិញ្ចឹម​ចង្រិត (មាន​វីដេអូ)

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០ លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម ទេស​រដ្ឋមន្ត្រី ជា​អនុប្រធាន​និង​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អមដំណើរ​ដោយ​លោក​នៃ…

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០ លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម ទេស​រដ្ឋមន្ត្រី ជា​អនុប្រធាន​និង​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អមដំណើរ​ដោយ​លោក​នៃ គង់ អភិបាលរង​ខេត្តកំពត រួម​ទាំង​លោក​ឧកញ៉ា​វិញ ហួរ បាន​ចូល​ទៅ​ពិនិត្យ​មើល​កន្លែង​ចិញ្ចឹម​ចង្រិត​របស់​កសិករ​មួយ​គ្រួសារ នៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត មុន​ពេល​ទៅ​ជួប​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន ។

បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​បាន​ប្រាប់​អោយ​ដឹង​ថា លោកនាយ​ឧត្តមសេនីយ៍​គន់ គី​ម អមដំណើរ​ដោយ​លោក​នៃ គង់ និង​លោក​ឧកញ៉ា​វិញ ហួរ រួម​ទាំង​មន្ត្រី​ផ្សេង​ទៀត​បាន​អញ្ជើញ​មក​ប្រគល់​ផ្ទះ​ចំនួន​២០​ខ្នង​ជូន​ដល់​អតីត​យុទ្ធ​ជន​ដែល​មានគុណ​បំណាច់​ពលី​ជីវិត​ការពារ​ជាតិ​មាតុភូមិ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា តែ​មុន​ពេល​ជួប​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន គឺ​គណៈប្រតិភូ​ឆ្លៀត​ចូល​ពិនិត្យ​មើល​កន្លែង​ដែល​កសិក​ចិញ្ចឹម​ចង្រិត​តែ​ម្ដង​ទៅ ក្នុង​នោះ​លោក​គន់ គី​ម និង​លោក​ឧកញ៉ា​វិញ ហួរ បាន​សួរនាំ​កសិក​ជា​អ្នក​ចិញ្ចឹម​ចង្រិត​ពាក់​ព​ន្ធ័​នឹង​ការ​ចិញ្ចឹម​, របៀប​ថែទាំ និង​ការ​ធ្វើ​សំបុក​របស់​សត្វ​ចង្រិត ។

កសិក​ដែល​ចិញ្ចឹម​ចង្រិត​ខាងលើ​ឈ្មោះ​មេន សំ​អាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កឹ​ក បាន​រៀបរាប់​ប្រាប់​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គាត់​បាន​ចិញ្ចឹម​ចង្រិត​។ កសិក​ដដែល​បាន​បន្ត​ថា ដំបូង​គេ​បាន​បង្រៀន​ពី​របៀប​ក្នុង​ការ​ចិញ្ចឹមចង្រិត​​ដល់​គាត់ លុះ​ក្រោយមក​គាត់​បាន​ទិញ​ពង​ចង្រិត​យក​មក​ភ្ញាស់​អស់​រយៈពេល​ជាង​មួយ​ខែ ទើប​អាច​ចាប់​ចង្រិត​លក់​បាន ដោយ​ក្នុង​១​គីឡូក្រាម លក់​បាន​តម្លៃ​១​ម៉ឺន​២​ពាន់​រៀល​។

កសិក​ឈ្មោះ​មេន សំ​អាន បាន​បន្ត​ទៀត​ថា ក្នុង​ការ​ចិញ្ចឹម​ចង្រិត ចំណី​ដែល​ត្រូវ​រក​អោយ​វា​ស៊ី​មាន​តែ​ស្លឹកឈើ​ព្រៃ​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។

ទោះបីជា​បែប​ណា កសិក​ដែល​ប្រកប​របរ​ចិញ្ចឹម​ចង្រិត ត្រូវ​បាន​គេ​មើលឃើញ​ថា​នៅ​មាន​កំរិត​តិចតួច​ណាស់​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្តកំពត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ