ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី នៅ​ប៉ែក​ខាងត្បូង​រាជធានី ប្រកាស​លក់​គម្រោង​ថ្មី ជាមួយ​តម្លៃ​​សមរម្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍ បុរី ភ្នំ​មាស បាន​ប្រកាស​បើក​សម្ពោធ និង​លក់​គម្រោង​ថ្មី​របស់​ខ្លួន សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ គម្រោង​ថ្មី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​នេះ​ប្រកាស​លក់…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍ បុរី ភ្នំ​មាស បាន​ប្រកាស​បើក​សម្ពោធ និង​លក់​គម្រោង​ថ្មី​របស់​ខ្លួន សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ គម្រោង​ថ្មី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​នេះ​ប្រកាស​លក់ គឺជា​គម្រោង​ទី​៨ របស់​ខ្លួន​ហើយ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ទួល​ពង្រ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មានផ្ទះ​ល្វែង​រហូត​ដល់​ទៅ ៣០០​ល្វែង ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​ភ្នំ​មាស​នេះ បានអោយ​ដឹង​ថា គម្រោង​ថ្មី​របស់​ខ្លួន​ដែល​ប្រកាស​សម្ពោធ និង​លក់​នៅ​ពេល​នេះ មាន​ទីតាំង​អំណោយផល​នៅ​ជិត​ផ្សារ ព័ទ្ធ​ជុំវិញ​ដោយ​រោងចក្រ និង​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម និង​រស់នៅ ជាមួយ​សំណង់​រឹង​មាំ គុណភាព​ខ្ពស់ ជា​ពិសេស​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន។

សេចក្តី​ប្រកាស​ដដែល​នេះ បានអោយ​ដឹង​ទៀ​ថា ក្នុង​ឱកាស​ការ​បើក​លក់​គម្រោង​ថ្មី​នេះ​ដែរ បុរី​ភ្នំ​មាស ក៏​បាន​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស ចាប់ពី​៧​ម៉ឺន ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ អាច​បង់​រំ​លោះ​ជាមួយ​បុរី​ផ្ទាល់ ឬ​ជាមួយ​ធនាគារ​ក៏​បាន​ទៅ​តាម​ជម្រើស​របស់​អតិថិជន ។ ជា​ពិសេស​ជាង​នេះ​ទៀត ចាប់ពី​ការ​បើក​សម្ភោ​ធ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែមីនា អតិថិជន​ទទួល​បានការ កាត់ឈ្មោះ​ប្លង់​រឹង ដោយ​គិតថ្លៃ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរី​ភ្នំ​មាស ( Borey Phnom Meas) ជា​បុរី​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​របស់​អតិថិជន​ជា​ច្រើន ដោយសារ​ស្នារ​ដៃ និង​ភាព​ជឿជាក់​ពី​គំរោង​មុន​ៗ លើ ទីតាំង​ល្អ ការ​រីក​ចំរើន​នៃ​តំបន់​បុរី គុណភាព​សំណង់ និង​ម៉ូ​ដែល​ផ្ទះ ល្វែង គុណភាព​គ្រឿង​សង្ហា​រឹម ។​ល​។ សម្រាប់​ព័ត៌​មាន​​លំអិត និង​កក់​អតិថិជន​អាច​ទូរស័ព្ទ​តាម​រយៈ​លេខ​៖ 071 7 777 520 / 076 7 777 550 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ