ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពាន PL រដូវ​កាល​នេះ​គ្រូធំ​បិសាច​ក្រហម​និយាយ​ពី​រដូវ​កាល​ក្រោយ​លួង​ចិត្ត​អ្នកគាំទ្រ

4 ឆ្នាំ មុន

គ្រូបង្វឹក​ក្រុម Manchester United បាន​លើក​ឡើង​ថា ការ​ប្រកួតប្រជែង​ជើងឯក Premier League សម្រាប់​រដូវ​កាល​ក្រោយ នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅឡើយ សម្រាប់​ក្រុម​លោក…

គ្រូបង្វឹក​ក្រុម Manchester United បាន​លើក​ឡើង​ថា ការ​ប្រកួតប្រជែង​ជើងឯក Premier League សម្រាប់​រដូវ​កាល​ក្រោយ នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅឡើយ សម្រាប់​ក្រុម​លោក នេះ​បើ​តាម​ប្រភព​ពី Goal.com​។

បិសាច​ក្រហម​បច្ចុប្បន្ន​កំពុង​ប្រកួតប្រជែង​សម្រាប់​តំណែង Top 4 បន្ទាប់​ពី​តាម​ក្រោយ Chelsea នៅ​ចំណាត់ថ្នាក់​ទី​៤ ខណៈ​ក្តី​សង្ឃឹម​សម្រាប់​ការ​ប្រជែង​ជើងឯក​រដូវ​កាល​គឺ​មិន​អាច​ទៅ​រួច ក្រោយ​មាន​គម្លាត់​២៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Liverpool ។

លោក Solskjaer បាន​ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា ៖ «​ពិត​ណាស់​នេះ​គឺជា​គោលបំណង​។ ខ្ញុំ​មិន​និយាយ​ថា​វា​ជា​រឿង​ប្រាកដនិយម​នោះ​ទេ​។ យើង​កំពុង​តែ​នៅ​ពីក្រោយ​ក្រុម​កំពូល​តារាង ដែល​យើង​នឹង​ត្រូវ​តទល់​នៅ​ថ្ងៃអាទិត្យ (Liverpool) ហើយ​យើង​នឹង​ឃើញ​នៅ​ពេល​ដែល​យើង​តទល់​នឹង​ពួក​គេ​»​។ ចុង​ក្រោយ​លោក​បាន​បន្ថែម​ថា ៖ «​នេះ​មិនមែន​ជា​អ្វី​ដែល​ពួក​យើង​ចង់បាន​នោះ​ទេ​។​អ្វី​ដែល​យើង​ចង់បាន​គឺ​ការ​ប្រកួតប្រជែង​សម្រាប់​ក្នុង​លី​គ និង Champions League» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ