ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់បង្ក​ច្រើនលើក ចុង​ក្រោយខ្ទេចផ្ទះខ្លួនឯង និងប៊ិះខ្ទេចផ្ទះអ្នកជិត​ខាងទៀត​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លំនៅ​ឋាន​ចំនួន​ពីរ​ខ្នង ក្នុង​នោះ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រីឯ​មួយ​ខ្នង​ផ្សេង​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់​ជញ្ជាំង​មួយ​ចំហៀង បន្ទាប់​ពី​បុរស​ម្នាក់​ជា​ម្ចាស់ផ្ទះ​​បាន​ធ្វើ​សកម្មភាព​ដុត ត្រូវគេ​សង្ស័យថា​​ផឹកស្រា​ស្រវឹង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា…

ខេត្តស្ទឹងត្រែង ៖ លំនៅ​ឋាន​ចំនួន​ពីរ​ខ្នង ក្នុង​នោះ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង រីឯ​មួយ​ខ្នង​ផ្សេង​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់​ជញ្ជាំង​មួយ​ចំហៀង បន្ទាប់​ពី​បុរស​ម្នាក់​ជា​ម្ចាស់ផ្ទះ​​បាន​ធ្វើ​សកម្មភាព​ដុត ត្រូវគេ​សង្ស័យថា​​ផឹកស្រា​ស្រវឹង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក​។

តាម​ការ​អោយ​ដឹង​ពី​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​ព្រះ​ថា ករណី​អគ្គី​ភ័យ​ដែល​បាន​កើតឡើង​ខាងលើ​នោះ​បង្ក​ឡើង​ដោយ​ឈ្មោះ ដោ រ៉ា​ឌី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​ធ្វើ​សកម្មភាព​ដុត ។

តាម​ប្រភព​ដដែល​បញ្ជាក់​ថា ជន​បង្កហេតុ​ជា​ម្ចាស់ផ្ទះ​នោះ​ញៀន​ស្រា​រហូត​កើតជា​ជំងឺសរសៃប្រសាទ ។ ក្រោយ​ពី​ផឹក​ស្រវឹង​បាត់បង់​ស្មារតី តែងតែ​ព្យាយាម​រករឿង​ដុត​ផ្ទះ​ជា​ញឹកញាប់ តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចាប់​ឃាត់​យក​ទៅ​អប់រំ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ឈប់​ផឹកស្រា ជន​បង្ក​ក៏​ក្លាយជា​មនុស្ស​ស្គាល់​ខុស​ស្គាល់​ត្រូវ​ឡើង​វិញ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ជន​បង្ក​ផឹកស្រា​ស្រវឹង​ហើយ​ជំងឺសរសៃប្រសាទ​រើ​ឡើង​វិញ​ក៏​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ឆេះ​ខ្ទេច និង​បន្ត​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​អស់ជញ្ជាំង​មួយ​ចំហៀង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ ។

តាម​របាយការណ៍​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ឃុំ​កោះ​ព្រះ​ស្តី​ពី​ទំហំ នៃ​ការ​ខូចខាត​រួម​មានផ្ទះ​មួយ​ខ្នង​ទទឹង​៨​ម៉ែត្រ​និង​បណ្តោយ​១០​ម៉ែត្រ​បាំងជញ្ជាំង​ក្តារ ក្រាល​ក្ដារ ប្រក់​ស័ង្កសី ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ដោ រ៉ា​ឌី ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ចំណែក​ស​ភារៈ​ក្នុងផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​រួម​មាន​គ្រែ​២, ទូ​ដាក់​ថ្នាំពេទ្យ​២, ទូរទស្សន៍ ១​គ្រឿង​, បន្ទះ​សឡា​, អា​គុយ ១​គ្រឿង​, តុ​១, កៅអី​៤, ធុងបាស​១​គូ និង​ស្រូវ​១០​បាវ ។ ចំណែក​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ទៀត​ឈ្មោះ សំ សុខា ត្រូវ​ភ្លើង​ឆេះ​រាលដាល​អស់​ជញ្ជាំង​ឈើ​មួយ​ចំហៀង និង​ពូក​មួយ​បន្ថែម​ទៀត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​និង​ប្រជា​ពល​រដ្ឋ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ