ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eriksen ខិត​ជិត​ដល់​ថ្ងៃ​រើ​ខោអាវ​ទៅ​ក្លិប​ថ្មី

4 ឆ្នាំ មុន

Christian Eriksen កាន់តែខិតជិតសម្រេចការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីក្នុងខែមករានេះ បន្ទាប់ពីក្លិប Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លិប Inter Milan ។…

Christian Eriksen កាន់តែខិតជិតសម្រេចការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីក្នុងខែមករានេះ បន្ទាប់ពីក្លិប Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លិប Inter Milan ។

បើយោងតាមប្រភពពី The Time បានឱ្យដឹងថា ខ្សែបម្រើសញ្ជាតិដាណឺម៉ាក វ័យ២៧ឆ្នាំ ត្រូវបានរាយការណ៍ថា Inter Milan បានផ្តល់កិច្ចសន្យារយៈពេលបួនឆ្នាំដល់រូបគេ ដើម្បីផ្លាស់ទៅកាន់ទឹកដីអ៊ីតាលីជាមួយថ្លៃពលកម្មចំនួន ១០ម៉ឺនផោនក្នុងមួយសប្តាហ៍។

ប្រភពដដែលបន្តថា Tottenham ចង់បាន​ ២០លានផោនពីការផ្ទេរមួយនេះ ដើម្បីបញ្ចៀសពីការចាកចញរបស់រូបគេដោយគ្មានតម្លៃខ្លួន នៅបញ្ចប់រដូវកាលនេះ។

គួររំលឹកថា Christian Eriksen បានផ្លាស់ពីក្លិប Ajax មកចូលរួមជាមួយ Tottenham Hotspur នៅឆ្នាំ២០១៣ ដោយមានតម្លៃខ្លួន ១១.៥លានផោន នឹងបានបង្ហាញខ្លួនចំនួន៣០០ប្រកួត ស៊ុតបញ្ចូលទី ៦៩គ្រាប់នៅគ្រប់កម្មវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ