ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កំពុង​ប្រឹងប្រែង​ចាត់វិធានការ​ទទួល​កម្លាំង​ពលកម្ម កម្មសិក្សា​បច្ចេកទេស​ទៅ​ធ្វើការ​នៅ​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភាសមាជិក រដ្ឋសភា​ជប៉ុន​បាន​អះអាង​ថា ប្រទេស​ជប៉ុន​កំពុង​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ ដើម្បី​ទទួលយក​កម្លាំង​ពលកម្ម កម្លាំង​កម្មសិក្សាការី​របស់​កម្ពុជា​ទៅ​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភាសមាជិក រដ្ឋសភា​ជប៉ុន​បាន​អះអាង​ថា ប្រទេស​ជប៉ុន​កំពុង​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ ដើម្បី​ទទួលយក​កម្លាំង​ពលកម្ម កម្លាំង​កម្មសិក្សាការី​របស់​កម្ពុជា​ទៅ​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន ។

លោក អ៊ី​ម៉ា​ម៉ឹ​រ៉ា​ក់ ម៉ាសា​ហ៊ី​រ៉ុ សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សម្ព័ន្ធ​មិត្តភាព សភា​ជប៉ុន​-​កម្ពុជា បាន​បញ្ជាក់​ក្នុង​ជំនួប​ជាមួយ​សម្តេច វិបុល​សេនា​ភក្តី​សាយ ឈុំ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​នៅ​វិមាន​ព្រឹទ្ធសភា​យ៉ាង​ដូ​ច្នះ​ថា « បច្ចុប្បន្ន​នេះ​ប្រទេស​ជប៉ុន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ចាត់វិធានការ​ណ៍ ដើម្បី​ទទួល​កម្លាំង​ពលកម្ម កម្លាំង​កម្មសិក្សាការី បច្ចេកទេស​របស់​ប្រទេស​កម្ពុជា​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។ លោក​បន្ត​ថា តាម​រយៈ​កម្មសិក្សាការី​បច្ចេកទេស​ទាំងអស់​នេះ​លោក​សង្ឃឹមថា នឹង​ទទួល​ចំណេះដឹង​ជា​ច្រើន​អំពី​ប​ចេ្ច​ក​ទេស​វិជ្ជាជីវៈ របៀប​គ្រប់គ្រង​ក្រុមហ៊ុន​ការងារ ហើយ​នៅ​ថ្ងៃ​អនាគត ពេល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នឹង​យក​ជំនាញ​ទាំង​អស់នេះ​ទៅ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​វាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ពង្រឹងពង្រីក​កាន់តែ​ខ្លាំង​ខ្លា​ថែម​ទៀត ។ លោក​បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា ឆ្នាំ​នេះ គឺជា​ខួប​២០​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០០​មក ។ លោក​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មើលឃើញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​គួរ​ឱ្យ​កត់សម្គាល់ ។

ទាំង​អស់នេះ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ជា​កត្តា​សំខាន់​បង្ក​ឱ្យ​មានការ​រីក​ចម្រើន​សេដ្ឋកិច្ច ក្នុង​នោះ​ប្រទេស​ជប៉ុន សូម​បន្ត​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ ចំណែក​សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​ដ៏​ល្អ​ប្រពៃ​របស់​ឯកឧត្តម អ៊ី​ម៉ា​ម៉ឹ​រ៉ា​ក់ ម៉ាសា​ហ៊ី​រ៉ុ ដែល​បាន​ថ្លែង​សរសើរ​អំពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​ការ​ដ៏​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ពេញ​ចិត្តជា​ខ្លាំង ដោយ​មើលឃើញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​តម្លើង​កម្រិត​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន មានកា​រីក​ចម្រើន​ឥត​ឈប់​ឈរ ហើយ​បាន​ត្រូវ​បាន​លើ​កម្ពស់​ឱ្យទៅ​ជា​កិច្ច​សហ​ប្រប​តិ​ប​ត្តិ​ការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នា​ពេល​បច្ចុប្បន្ន នេះ​។

តាម​រយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ទទួល​បាន​នូវ​វឌ្ឍនភាព​ថ្មី​ៗ​ជា​ច្រើន​លើ​គ្រប់​វិស័យ​រួម​មាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ ការ​ចងសម្ព័ន្ធ មេត្រី ភាព​រវាង​ខេត្ត ក្រុង ការ​ផ្លាស់​ប្តូរ​ដ៏​ទូលំទូលាយ​រវាង​ប្រជាជន និង​ប្រជាជន និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​លើ​ឆាក​អន្តរជាតិ ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ កំណើត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រេច​បាន​៧,១% ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​ៗ​ប្រចាំឆ្នាំ​បាន​កើនឡើង​ដល់​១.៩៧៩​ដុល្លារ​សហរដ្ឋអាមេរិក អតិផរណា ស្ថិត​នៅ​ក្នុង​កម្រិត​២,៣% ហើយ​តម្លៃ​ប្រាក់​រៀល​មាន​ស្ថិរភាព អត្រា​ភាព​ក្រីក្រ​បាន​ត្រូវ​កាត់​បន្ថយ​នៅ​ក្រោម​១០% ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​តែ​ខិតខំ​សម្រេច​ចក្ខុវិស័យ ដើម្បី​ឱ្យ​ក្លាយទៅជា​ប្រទេស​ដែល​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​អបអរសាទរ​ការ​បើក​សករាជ​ថ្មី «​រ៉េ​វ៉ា​» របស់​ជប៉ុន​កាលពី​ខែមេសា ឆ្នាំ​២០១៩ ដែល​មាន​ន័យ​ថា សន្តិភាព និង​ភាព​សុខដុម ។ សម្តេច​មាន​ជំនឿ​ជាក់​ថា ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន​នឹង​បន្ត​រីក​ចម្រើន​ប្រកបដោយ​វឌ្ឍនភាព និង​វិបុលភាព​ខ្លាំងក្លា​ថែម​ទៀត​នៅ​ក្នុង​សករាជ​ថ្មី​នេះ ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​គណៈប្រតិភូ​ជួយ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​អ្នក​វិនិយោគ និង​អ្នកទេសចរ​ជប៉ុន​មក​បណ្តាក់ទុន​វិនិយោគ និង​ធ្វើ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​កម្ពុជា ។ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ