ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី ឬ​ប្រធាន​ស្ថាប័ន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​ជាមួយ​អ្នក​សារព័ត៌មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ឬ​ប្រធាន​ស្ថាប័ន​នានា​ត្រូវ​ទទួលខុស​ចំពោះ​ការ​ឆ្លើយ ឬ​បញ្ចេញ​ព័ត៌មាន​ជាមួយ​អ្នក​សារព័ត៌មាន ហើយ​កុំ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជាស​ត្រូវ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ឬ​ប្រធាន​ស្ថាប័ន​នានា​ត្រូវ​ទទួលខុស​ចំពោះ​ការ​ឆ្លើយ ឬ​បញ្ចេញ​ព័ត៌មាន​ជាមួយ​អ្នក​សារព័ត៌មាន ហើយ​កុំ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជាស​ត្រូវ ។ ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​សាល​សន្និបាត​កោះ​ពេជ្រ ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​គ្រប់​បណ្តា​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​យន្តការ​សម្រាប់​ការងារ​ព័ត៌មាន​មួយ​ច្បាស់លាស់​ដូច​ជា អ្នកនាំពាក្យ និង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ជាដើម ។ សម្តេច​បាន​បញ្ជាក់​ថា ៖«​ចំណុច​នេះ គឺជា​ត្រូវ​បាន​ថ្នាក់ដឹកនាំ​យើង​មួយ​ចំនួន​បាន​ធ្វើ​មួយ​ចំនួន​រួច​ហើយ ជាក់ស្តែង​លោក ស៊ុន ចាន់​ថុ​ល សម្តេច ពិជ័យ​សេនា ទៀ​បាញ់ សម្តេច ក្រឡាហោម ស ខេ​ង និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​បាន​ធ្វើ​រួច​ហើយ នៅ​ពេល​ចេញពី​ប្រជុំ ហើយ​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​ផ្ទាល់​» ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា អភិបាលខេត្ត​ពេល​ចេញពី​ប្រជុំ​ត្រូវ​ធ្វើការ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ផ្ទាល់ ឬ​ស្នើ​សុំ​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នក​សារព័ត៌មាន ។ មាន​តែ​ថ្នាក់​រដ្ឋមន្ត្រី​ទេ ដែល​អំណាច​ផ្តល់​ពេញលេញ ប៉ុន្តែ​ក៏​សុំ​អ្នក​សារព័ត៌មាន​យោគយល់​ថា រដ្ឋមន្ត្រី​អភិបាលខេត្ត​ពុំ​មាន​ពេលទំនេរ​២៤​ម៉ោង​សម្រាប់​អ្នក​សា​ព័ត៌មាន​នោះ​ទេ ដូច្នេះ​ត្រូវ​ចែករំលែក​បញ្ហា​នោះ​ទៅ​ឲ្យ​អភិបាលរង​ខេត្ត អ្នកនាំពាក្យ ឬ​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​អ្នក​សារព័ត៌មាន​អាច​ទាញ​យក​មក​ផ្សព្វផ្សាយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​មាន​ព័ត៌មាន​បន្ថែម​ថ្នាក់ដឹកនាំ​គប្បី​ត្រូវ​ធ្វើការ​ឆ្លើយ​តប ។ សម្តេច​បន្ថែម​ថា ទាំង​អស់នេះ គឺជា​បទ​ពិសោធន៍​របស់​សម្តេច​អស់​រយៈពេល​៤១ ឆ្នាំ​ហើយ នៅ​ក្នុង​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​២​ឆ្នាំ ឧបនាយករដ្ឋមន្ត្រី​៤​ឆ្នាំ និង​ជា​នាយក​រដ្ឋមន្ត្រី​៣៥​ឆ្នាំ ខ្ញុំ​រស់​ជាមួយ​អ្នក​សារព័ត៌មាន ។ សម្តេច​គូសបញ្ជាក់​ថា ៖«​អស់លោក​ជួប​អ្នក​សារព័ត៌មាន​មិន​ដូច​ខ្ញុំ​ទេ មាន​អ្នក​សារព័ត៌មាន​ធំ​ៗ​ល្បី​ណាស់​ដែល​ខ្ញុំ​បាន​ជួប​នៅ​ពេល​ក្រោយ​ជំនួប​សីហ​នុ ហ៊ុន សែន , កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​កិច្ច​ជំនួប​មួយ​ចំនួន​ទៀត​មាន​កាសែត​ត្រឹមតែ​រាប់​ដៃ​បាន​ទេ គឺ​អ្នកកាសែត​ចង់​ជាន់​យើង​ផង ។ នៅ​ឆ្នាំ​១៩៨៩ មាន​អ្នកកាសែត​រាប់រយ​នាក់​នៅ​ពោ​ចិ​តុង ខណៈ​ពេល​កងទ័ព​វៀតណាម​ដកខ្លួន​ចេញពី​កម្ពុជា​» ។

សម្តេច​បន្ត​ថា ៖«​អី​ញ្ចឹ​ង​សុំ​អស់លោក​កុំ​ខ្លាច​អ្នក​សារព័ត៌មាន ហើយ​កុំ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជាស​ត្រូវ សូម​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជា​ដៃគូរ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការងារ​របស់​អស់លោក ។ ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជាតា​រា​កំពុង​រះ​តាម​រយៈ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ដែល​ខ្ញុំ​ល្បី​ដោយសារ​តែ​អ្នកកាសែត​» ។ សម្តេច​បន្ថែម​ថា អ្នក​ដែល​ធ្វើ​ឲ្យ​សម្តេច​ល្បី​នោះ​គេ​ជា​អ្នក​សារព័ត៌មាន ដូច្នេះ​បើ​អស់លោក​គេច​ពី​អ្នក​សារព័ត៌មាន​នោះ​ប្រជាពលរដ្ឋ​មិន​ស្គាល់​អស់លោក​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ទស្សនកិច្ច​រំ​ជួយ​ផែនដី ឬ​ទស្សនកិច្ច​លើក​ដំបូង​នៅ​ថៃ​ដែល​សារព័ត៌មាន​សរសេរ​ដោយ​មាន​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​មក​សួរ​ព័ត៌មាន​សម្តេច ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ដល់​ប្រធាន​ស្ថាប័ន អភិបាលខេត្ត មន្ទីរ​ដែល​ហ៊ាន​ចេញ​មុខ​បកស្រាយ​ជាមួយ​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់​ដោយ​មិន​ចាំបាច់​ប្រើ​អ្នកនាំពាក្យ ។

ជាក់ស្តែង​នោះ គឺ​សុំ​កោតសរសើរ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ដែល​ទទួល​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នក​សារព័ត៌មាន​ដែល​ជា​គំរូ​ដល់​ស្ថាប័ន​នានា ។ សម្តេច​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​របស់​ក្រសួង​ស្ថាប័ន​ក្នុង​ការ​បកស្រាយ​ច​ម្ង​ល់​ដល់​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន​ឲ្យ​បានដឹង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ