ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​៥​ទីតាំង​រក​ឃើញ​ម៉ូតូ​អត់​ពន្ធ​ជាង​៤០​គ្រឿង (មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ចម្រុះ​មិន​មាន​បង្កាន់ដៃ​ពន្ធ​ជាង​៤០​គ្រឿង​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត​ការិយាល័យ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រត់ពន្ធ​តំបន់​៥​នៅ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថ​កិច្ច​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​ឡឹម ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ក្នុង​ទីតាំង​ទិញ​លក់​ម៉ូតូ​ចំនួន​៥​កន្លែង​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ចម្រុះ​មិន​មាន​បង្កាន់ដៃ​ពន្ធ​ជាង​៤០​គ្រឿង​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត​ការិយាល័យ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រត់ពន្ធ​តំបន់​៥​នៅ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថ​កិច្ច​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​ឡឹម ប៊ុ​ន​សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ក្នុង​ទីតាំង​ទិញ​លក់​ម៉ូតូ​ចំនួន​៥​កន្លែង​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០ ។

ម៉ូតូ​ចម្រុះ​ទាំងនេះ​ត្រូវ​មន្ត្រី​ជំនាញ​ប្រាប់​ថា​សុទ្ធតែ​គ្មាន​បង្កាន់ដៃ​ពន្ធ​។ តាម​ប្រភព​ព័ត៌មាន​ថា ម៉ូតូ​ថ្មី​ៗ​មួយ​ចំនួន​ត្រូវ​គេ​លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង ហើយ​ត្រូវ​ឈ្មួញ​ដាក់​លក់​បែប​លួចលាក់​តាម​ទីតាំង​លក់​ទិញ​ម៉ូតូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពេលធ្វើការ​សាកសួរ អាជីវករ​ទិញ​លក់​ម៉ូតូ​ទាំងនេះ​អះអាង​ថា ទិញ​ម៉ូតូ​ពី​គេ​យក​ដាក់​លក់​គ្រាន់​បាន​ចំណេញ​តិចតួច​ចិញ្ចឹម​គ្រួសា​តែ​ប៉ុណ្ណោះ​។

លោក​ឈួ​ន សុភា ប្រធាន​ការិយាល័យ​គយ​ចល័ត​ស្រាវជ្រាវ​បង្ក្រាប​ករណី​រត់ពន្ធ​តំបន់​៥​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​ថ្ងៃនេះ​ធ្វើ​ឡើង​នៅ​៥​ទីតាំង​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត និង​រក​ឃើញ​ម៉ូតូ​ចម្រុះ​មាន​ថ្មី​មាន​ចាស់​មិន​មាន​បង្កាន់ដៃ​ពន្ធ​ជាង​៤០​គ្រឿង​។

លោក​ប្រធាន​ការិយាល័យ​គយ​ចល័ត​បាន​បន្ត​ថា ម៉ូតូ​ទាំងនេះ​នឹង​ត្រូវ​នាំ​យក​ទៅ​ការិយាល័យ​របស់​លោក​ធ្វើ​កំណត់ហេតុ​ដើម្បី​ឲ្យ​ម្ចាស់​ចូល​ទៅ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ប្រគល់​ឲ្យ​វិញ​ ។ លោក​បញ្ជាក់​ថា ការ​បង្ក្រាប​នឹង​ធ្វើ​ឡើងជា​រឿយ​ៗ ហើយ​ក្នុង​មួយ​ខែ​ៗ​ខាង​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​បង្ក្រាប​ករណី​រត់ពន្ធនេះដើម្បី​​រក​ចំណូល​ចូល​រដ្ឋ​បាន​យ៉ាងតិច​ជាង​១០០០​លាន​រៀល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ