ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា​ជា​បុព្វការី​ដែល​កូន​គួរ​បូជា

4 ឆ្នាំ មុន

បុគ្គល​ដែល​បាន​តបស្នង​សងគុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​កតវេទី​បុគ្គល ឯ​បុគ្គល​ដែល​បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នក​ដទៃ​ឈ្មោះ​ថា បុព្វការី ។ មាតាបិតា​ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើត ព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ​ធីតា និង​តស៊ូ​ឆ្លងកាត់​ការ​លំបាក​គ្រប់យ៉ាង​ដើម្បី​កូន…

បុគ្គល​ដែល​បាន​តបស្នង​សងគុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​កតវេទី​បុគ្គល ឯ​បុគ្គល​ដែល​បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នក​ដទៃ​ឈ្មោះ​ថា បុព្វការី ។

មាតាបិតា​ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើត ព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ​ធីតា និង​តស៊ូ​ឆ្លងកាត់​ការ​លំបាក​គ្រប់យ៉ាង​ដើម្បី​កូន ។

ព្រះសម្មាសម្ពុទ្ធ​ជា​បុព្វការី​របស់​ពុទ្ធបរិស័ទ​និង​មនុស្ស​សត្វ​ទាំងឡាយ ព្រោះ​ព្រះ​អង្គ​បាន​ព្យាយាម​រក​ឃើញ​នូវ​មាគ៌ា​រំដោះទុក្ខ គឺ​អដ្ឋង្គិក​មគ្គ​ដើម្បី​មនុស្ស សត្វ ទេវតា​ទាំងអស់​ក្នុង​ត្រៃភព ។

ការ​ខិតខំ​ព្យាយាម​កសាង​ខ្លួន​ឱ្យ​បានជា​កតញ្ញូ​កតវេទី​បុគ្គល​ផង ទាំង​បុព្វការី​បុគ្គល​ផង ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ល្អ​គ្រប់​ជ្រុងជ្រោយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ