ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ដើរ​ហួស​តួនាទី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​កំពុង​ដើរ​ហួស​តួនាទី​របស់​ខ្លួន ក្នុង​ការ​រាយការណ៍​ព័ត៌មាន​តាម​វិជ្ជាជីវៈ​ហើយ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។…

រាជធានី​ភ្នំពេញ ៖ អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​កំពុង​ដើរ​ហួស​តួនាទី​របស់​ខ្លួន ក្នុង​ការ​រាយការណ៍​ព័ត៌មាន​តាម​វិជ្ជាជីវៈ​ហើយ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​៤ នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​សន្និបាត​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​ស្ថាប័ន​ព័ត៌មាន​តូច​ៗ​មួយ​ចំនួន​ដែល​រាយការណ៍​ព័ត៌មាន​ដោយ​ធ្វើការ​វិនិច្ឆ័យ កាត់សេចក្តី​ដោយ​ខ្លួនឯង​បកស្រាយ​ឲ្យ​ខ្លួនឯង … ប៉ុន្តែ​ខ្ញុំ​មិន​បារម្ភ​ចំពោះ ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​ទេ ព្រោះ​គេ​មាន​វិជ្ជាជីវៈ​របស់​គេ​» ។

សម្តេច​បាន​បន្ត​ថា ៖«​ខ្ញុំ​អត់​យល់​ទេ​ចំពោះ​សារព័ត៌មាន​តូច​មួយ​ចំនួន​នោះ ! បើសិន​យើង​ចង់​ឲ្យ​គេ​គោរព​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន អ្នក​សារព័ត៌មាន​ត្រូវ​គោរព​សិទ្ធ​របស់​អ្នក​ដទៃ​ផង ។ សិទ្ធិ​សេរីភាព​ក្នុង​ច្បាប់​ចែង​មក​ស្មើគ្នា តែ​អ្នក​សារព័ត៌មាន​ខ្លះ​ធ្វើ​ចៅក្រម​ដោយ​ខ្លួនឯង​ស្រាវជ្រាវ​អង្ក​ហេតុ អង្គច្បាប់ និង​បកស្រាយ​ច្បាប់​ដោយ​ខ្លួនឯង​ទាំង​ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​បកស្រាយ​ច្បាប់​ផង​ហ្នឹង​» ។ សម្តេច​បាន​បន្ថែម​ថា អ្នក​ដែល​មាន​សិទ្ធិ​បកស្រាយ​ច្បាប់​តែ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​តែ​ប៉ុណ្ណោះ ។

ប្រធានរដ្ឋសភា​ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី​ធ្វើការ​បកស្រាយ​ច្បាប់​នោះ​ទេ ។ អ្នក​សារព័ត៌មាន​ខ្លះ​បាន​កំពុង​ដើរ​ហួស​រហូត​ដល់​បកស្រាយ​ច្បាប់​កាត់សេចក្តី​ដោយ​ខ្លួនឯង ហើយ​ធ្វើការ​ឡាយ​ផ្ទាល់​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ប្រសិនបើ​អ្នក​សារព័ត៌មាន​មិន​ប្រកាប់​យក​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ទេ​នោះ​នឹង​ជួប​ការ​លំបាក ប៉ុន្តែ​សម្តេច​បាន​ផ្តល់​ពាក្យស្លោក​យ៉ាង​ដូច្នេះ​ថា ៖«​អ្នក​សារព័ត៌មាន​កុំ​ពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការ​ពិត​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ