ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ ធ្វើសកម្មភាពបែបនេះ​​​ដាក់​សមត្ថ​កិច្ចទៀត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សមត្ថកិច្ច​២​នាក់​ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​ត្រូវ​យុវជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ធ្វើ​សកម្មភាព​ទះ​ក្បាល ហើយ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​អ្នក​ដើរ​ជាមួយ ចំណែក​យុវជន​ជា​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សមត្ថកិច្ច​២​នាក់​ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​ត្រូវ​យុវជន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ធ្វើ​សកម្មភាព​ទះ​ក្បាល ហើយ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​អ្នក​ដើរ​ជាមួយ ចំណែក​យុវជន​ជា​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ជម្ពូវ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ជឿន ច​ន្ថា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ​លើក​អីវ៉ាន់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត ឈូកស​ឃុំ ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្ដរមានជ័យ (​ជា​អ្នក​ដើរ​ជាមួយ​ជន​បង្ក​)​។ ចំណែក​ជន​បង្ក​ដែល​រត់គេច​ខ្លួន​បាត់ឈ្មោះ​ឆៃ ។

តាម​ប្រភព​ពី​ជនសង្ស័យ​ម្នាក់​ខាងលើ​ដែល​ដើរ​ជាមួយ​ជន​បង្ក​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​មក​សួរនាំ​បាន​និយាយ​ប្រាប់​ថា ជន​បង្ក​ឈ្មោះ​ឆៃ ជា​អ្នកធ្វើការ​ជាមួយ​គ្នា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដើរមក​ពី​ផ្ទះ​បង​ជាមួយ​ក្រុមការងារ​ជាមួយ​គ្នា ដោយ​ជន​បង្ក​ដើរមក​ជាមួយ​ផង​ដែរ តែ​គាត់​មិន​បានដឹង​ថា ជន​បង្ក​ដែល​ដើរមក​ជាមួយ​បាន​លាក់​កាំបិត​បុ័ងតោ​នោះ​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​សមត្ថកិច្ច​នគរបាល​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ ដោយ​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់ និង​មាន​ពាក់អាវ​ពណ៌​ស​ពី​ខាងក្រៅ ។ ពេល​នោះ​គាត់​និង​ជន​បង្ក​ដើរ​ឆ្លងផ្លូវ បន្ទាប់​មក​ជន​បង្ក​បាន​ធ្វើ​សកម្មភាព​ទះ​ក្បាល​សមត្ថកិច្ច​ចំ​មួក​សុវត្ថិភាព​ត្រូវ​មួយ​ដៃ ហើយ​ជន​រង​គ្រោះជា​នគរបាល​ខាងលើ​ចុះ​ពីលើ​ម៉ូតូ​បាន​ចាប់​ទះ​២​ទៅ​៣​ដៃ​វិញ ពេល​នោះ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​គាត់​ដែល​ជា​អ្នក​ដើរ​ជាមួយ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​មក​សួរនាំ​ភ្លាម​ៗ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​។

បន្ទាប់​ពី​នាំ​មក​ធ្វើការ​សាកសួរ ជនសង្ស័យ​ម្នាក់​ដែល​ដើរ​ជាមួយ​ជន​បង្ក​បាន​ឆ្លើយ​សារភាព​ថា គាត់​គ្រាន់តែ​ដើរមក​ជាមួយ​ជន​បង្ក​តែ​ប៉ុណ្ណោះ ហើយ​មិន​បាន​ធ្វើ​សកម្មភាព​វាយ​នគរបាល​ទាំង​២​នាក់​ខាងលើ​នោះ​ឡើយ ។ ចំណែក​នគរបាល​ទាំង​២​នាក់​ខាងលើ ក៏​បាន បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​ដែល​ឃាត់​មក​សួរនាំ​ខាងលើ​ពិតជា​មិន​បាន​វាយ និង​ជួយ​ជន​បង្ក​នោះ​ឡើយ គ្រាន់តែ​ឃើញ​ដើរមក​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ទាំង​២​នាក់​ខាងលើ មិន​ប្តឹងផ្តល់​អ្វី​ទាំងអស់ គ្រាន់តែ​អោយធ្វើ​កិច្ចសន្យា​ណែនាំ និង​ឱ្យ អាណាព្យាបាល​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ