ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បា.ញ់​មី​សី​ុ​លអី​ុ​រ៉​ង់ ​មេបញ្ជាការ​ជាន់​ខ្ពស់​​ម្នាក់​រៀប​រាប់​ពី​ការ​ខ្លាច​ក្នុង​គ្រា​នោះ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉ា​ក់ ៖ មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​នៃ​កងទ័ព​អា​មេ​រិ​ក ដែល​មាន​វត្តមាន​ក្នុង​មូល​ដ្ឋាន​​យោធា​អ៊ី​រ៉ា​ក់ ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៨ ខែ​មក​រា ​ដោយ​មី​ស៊ី​លអ៊ីរ៉​ង់ រៀបរាប់ ​កាលពី​ថ្ងៃ​ទី​១៤​ មក​រា​នេះ​ថា…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉ា​ក់ ៖ មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​នៃ​កងទ័ព​អា​មេ​រិ​ក ដែល​មាន​វត្តមាន​ក្នុង​មូល​ដ្ឋាន​​យោធា​អ៊ី​រ៉ា​ក់ ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៨ ខែ​មក​រា ​ដោយ​មី​ស៊ី​លអ៊ីរ៉​ង់ រៀបរាប់ ​កាលពី​ថ្ងៃ​ទី​១៤​ មក​រា​នេះ​ថា លោក​រត់​ចូល​លេណដ្ឋាន​រយៈពេល​ជា​ច្រើន​ម៉ោង ពេល​មាន​ការ​បាញ់​មី​ស៊ីលអ៊ី​រ៉​ង់ ដែល​ពេល​ធ្លាក់​បណ្ដា​ជញ្ជាំង​ញ័រ​រង្គើរ​។ មី​ស៊ី​ល​ដែល​ផ្ទុះ​ពិតជា​គួរ​ឲ្យ​ខ្លាច​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ AFP​ នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​អា​អ៊ី​ន​អាល់​អាសា​ដ ខាងលិច​ក្រុង​​បា​ដា​ដ វរសេនីយទោ​ TIM GARLAND​ អះអាង​ថា បណ្ដា​ថ្នាក់លើ​របស់​លោក បាន​ប្រាប់​ឲ្យ​ដឹង​មុន​ពី​ការ​វាយប្រហារ របស់​អ៊ី​រ៉​ង់​ប៉ុន្មាន​ម៉ោង​មុន​។ ការ​ភ្ញាក់ផ្អើល​ដំបូង​របស់ខ្ញុំ គឺ​វា​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល​អ៊ី​រ៉​ង់​អាច​វា​យ្រ​ប្រហារ​ចំ​ៗ​បែប​នេះ​។

ការ​វាយប្រហារ​តាម​អាកាស​ប្រើ​មី​ស៊ី​ល​របស់​អ៊ីរ៉​ង់ លើ​មូលដ្ឋាន​យោធា​អ៊ី​រ៉ា​ក់​ប្រើ​ដោយ​កង​ទាហាន​​​អា​មេ​រិ​ក ជា​ការ​សងសឹក​ចំពោះ​ការ​ផ្តាច់​យក​ជីវិត​​​ឧត្ដមសេនីយ​អ៊ី​រ៉​ង់​ដ៏​ខ្លាំង លោក​កា​សេ​ម​សូឡី​ម៉ា​នី ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក​នៅ​ក្រុង​បា​ដា​ដ កាលពី​ថ្ងៃ​ទី​៣​មក​រា​។ មូលដ្ឋាន​រង​ការ​វាយប្រហារ​ស្ថិត​ក្នុង​ខេត្ត​អាន​បារ ​ជា​មូលដ្ឋាន​ធំ​មួយ ក្នុង​ចំណោម​មូល​ដ្ឋាន​យោធា​ធំ​ៗ​របស់​អ៊ី​រ៉ា​ក់ ដោយនៅ​ទីនោះ មាន​ទាហាន​អ៊ី​រ៉ា​ក់​ច្រើន​ពាន់​នាក់ ហើយ​មួយ​ផ្នែក​ប្រគល់​ឲ្យ​កង​ទាហាន​អា​មេ​រិ​ក​ដែល​មាន​ប្រមាណ​ជា​១៥០០​នាក់​បោះទីតាំង​។

នាយទាហានជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ​បន្ត​ថា ការ​ឲ្យ​កង​ទាហានរ​ត់ទៅ​រក​លេណដ្ឋាន​គឺជា​អាទិ​ភាព​។ នា​វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក កងទ័ព​អា​មេ​រិ​ក ​និង​កង​ទាហាន​នៃ​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ បាន​នាំ​គ្នា​រត់​ចេញពី​អគារ​ទៅ​រក​លេណដ្ឋាន ចំណែក​អ្នក​ឯទៀត​ៗ​បំបែក​គ្នារ​ត់ទៅ​កន្លែង​ផ្សេង​ៗ​នៃ​មូលដ្ឋាន​។

អ្វី​ដែល​សំខាន់​ជា​បទ​ពិសោធន៍ គឹ​ការ​នឹក​ស្មាន​មិន​ដល់​ដែល​ការ​វាយប្រហារ​ពិតជា​សាហាវ ចាប់​ផ្ដើម​ពី​ម៉ោង​១​និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ទៅ​។ ពេល​គ្រាប់​មី​ស៊ី​ល​ធ្លាក់​មាន​ស្នូរ​ផ្ទុះ​ខ្លាំង​ណាស់ អ្វី​ៗ​ត្រូវ​ញ័រ​រង្គើរ​។ អស់​ពេល​ប្រមាណ​៣​ម៉ោង​មី​ស៊ី​ល​បាលី​ស្ទិ​កអ៊ី​រ៉​ង់​វាយប្រហារ​មូលដ្ឋាន​នេះ​​បន្ត​បន្ទាប់​គ្នា​។ ខ្ញុំ​មិន​ដែល​ភ័យ​ដូច​ពេល​នោះ​ឡើយ​ ក៏​ទោះជា​លោក​ធា្ល​ប់ម​កអ៊ី​រ៉ា​ក់​ដែល​មាន​សង្គ្រាម​ច្រើន​លើក​ក្ដី​។

យើង​មិនដឹង​ថា ​ប្រៀបប្រដូច​នឹង​អ្វី​ឡើយ ដែល​ទីតាំង​មួយ​ក្លាយជា​កម្រាល​នៃ​គ្រាប់​មី​ស៊ី​ល​។ នា​វេលា​ម៉ោង​៤​ព្រឹក​កង​ទាហាន​នាំ​គ្នា​ចេញពី​លេណដ្ឋាន ហើយ​ឃើញ​មូលដ្ឋាន​កំពុង​មាន​ភ្លើង​ឆាប​ឆេះ ព្រមទាំង​ឃ្រើ​ញ​រណ្ដៅ​គ្រាប់​នានា ព្រមទាំង​ទំហំ​នៃ​ការ​បំផ្លាញ​។ ​វា​ជា​រឿង​អ​ស្ចា​រ្យដែល​ពុំ​មាន​​ទាហាន​ណា​ម្នាក់​​បាន​បាត់​បង់​ជីវិត​​។ មាន​តែ​ទាហាន​២​នាក់​ប៉ុណ្ណោះ​ដែល​លោត​ទម្លាក់​ខ្លួន ពី​លើ​ប៉ុស្តិ៍​យាម ​តែ​ក៏​មិនកើត​អី​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ