រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តាំពាក្យស្លោកទៅកាន់អ្នកសារព័ត៌មានត្រូវចាំថា«អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ។ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១៤ ខែមករា នៅសន្និបាតកោះពេជ្រ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង ។
ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិតដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អ ដើម្បីចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមឲ្យរីកចម្រើន ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន ។
នៅថ្ងៃនេះសម្តេចតេជោបានធ្វើការណែនាំដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មានឲ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ ។ ក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានដាក់សារដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត» ។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗមួយចំនួនដូចជា៖ ១ អ្នកសារព័ត៌មានទាំងអស់ត្រូវចូលររួមថែរក្សាសន្តិភាពតាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត ។
ក្នុងនោះសម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត ។ ស្ថាប័នព័ត៌មានទាំងអស់ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ ។ ២- ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន ។ យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន ។ ៣- ស្នើអោយសារព័ត៌មានត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញនៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានអោយបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប ។ ៤- អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា ។ អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត ។ ៥- ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ ។ ៦- ត្រូវខិតខំអភិវឌ្ឍផ្ទេការផ្សាយពីប្រព័ន្ធអាណាឡុង (Analog system) ទៅកាន់ឌីជីថល (Digital system) ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានត្រូវចេញអោយបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើជាយូរឆ្នាំមកហើយនោះ ។ ៧ -ត្រូវខិតខំការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតក្នុងវិស័យព័ត៌មាន ។ ត្រូវខិតខំផលិតព័ត៌មានអោយបានលឿនរហ័ស និងអាចជឿទុកចិត្តបាន ។ ទាក់ទងទៅនឹងការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានអោយមានមេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ សម្តេចតេជោបានសម្រេចជួយការពារដោយមានលក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ មិនមែនការពារអ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈសារព័ត៌នោះឡើយ ៕
ចែករំលែកព័តមាននេះ