ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ផ្ដល់​ក្ដី​សង្ឃឹម​ក្នុង​ការ​តស៊ូ​ប្រឆាំង​​ភ្លើង​ឆេះ​ព្រៃ

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រា​លី ៖ ភ្លៀង​បាន​ធ្លាក់​ច្រើន​ហើយ​នា​ថ្ងៃ​ទី​១៤ ខែ​មក​រា ឆ្នាំ​២០២០ នៅ​អូស្ត្រាលី​ដែល​នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹមលើ​រណសិរ្ស​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ ខណៈ​ក្រុង​មែ​ល​ប៊​ន​គ្របដណ្ដប់​ដោយ​ពពក​ផ្សែង​ពុល​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ធាតុអាកាស​ដែល​ធ្លាក់​ត្រជាក់​វិញ​ជា​លំដាប់ ញ៉ាំ​ង​ឲ្យ​បណ្ដា​អ្នក​ពន្លត់ភ្លើង​បាន​ដកដង្ហើម​ស្រួល​បន្តិច​ក្រោយ​ពី​នឿយហត់​ខ្លាំង ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មហិមា…

ប្រទេស​អូស្ត្រា​លី ៖ ភ្លៀង​បាន​ធ្លាក់​ច្រើន​ហើយ​នា​ថ្ងៃ​ទី​១៤ ខែ​មក​រា ឆ្នាំ​២០២០ នៅ​អូស្ត្រាលី​ដែល​នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹមលើ​រណសិរ្ស​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ ខណៈ​ក្រុង​មែ​ល​ប៊​ន​គ្របដណ្ដប់​ដោយ​ពពក​ផ្សែង​ពុល​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ធាតុអាកាស​ដែល​ធ្លាក់​ត្រជាក់​វិញ​ជា​លំដាប់ ញ៉ាំ​ង​ឲ្យ​បណ្ដា​អ្នក​ពន្លត់ភ្លើង​បាន​ដកដង្ហើម​ស្រួល​បន្តិច​ក្រោយ​ពី​នឿយហត់​ខ្លាំង ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មហិមា ដែល​ចាប់តាំងពី​ខែកញ្ញា​មក​បាន​បំផ្លាញ​តំបន់​នានា​ដ៏​ធំ​ល្វឹងល្វើយ​នៃ​ប្រទេស​អូស្ត្រាលី​។ ភ្លើង​ឆេះ​ព្រៃ​មិន​អាច​ត្រួតត្រា​បាន​ចាប់តាំងពី​ស្ទើរតែ​៣​ខែ​មក​ហើយ នៅ​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​ហើយ​ទីបំផុត​ដោយ​មាន​ភ្លៀង​សង្ឃឹមថា​អាច​ត្រួតត្រា​បាន​ហើយ​។

ក្ដី​ត្រេកអរ​មាន​ជា​ពិសេស​នា​ថ្ងៃ​ទី​១៤​មក​រា ជាមួយ​ការ​ប្រកាស​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​តំបន់​មួយ​ចំនួន ដែល​រង​ការ​ប៉ះះ​ពាល់​ខ្លាំង​ដោយ​ភ្លើង​ឆេះ​ព្រៃ ពិសេស​ក្នុង​បណ្ដា​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ដូច​ជា រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​និង​រដ្ឋ​វិក​តូ​រី​យ៉ា​នា​ភាគ​អាគ្នេយ៍​អូស្ត្រាលី​។ អ្នក​ពន្លត់ភ្លើង​ក្នុង​តំបន់​ជនបទ​នៃ​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​និយាយ​ថា នេះ​ជា​ដំណឹង​ដ៏​ល្អ​បំផុត​មួយ​។ នា​ខែមករា​យើង​ទើប​ជួប​ដោយ​ពិតប្រាកដ​ការ​ធ្លាក់​ភ្លៀង​ធំ ហើយ​បែប​នេះ​នឹង​មាន​ជា​បន្តបន្ទាប់​នា​បណ្ដា​ថ្ងៃ​ខាង​មុខ​។

ទោះបី​យ៉ាងណា​ភ្លើង​ឆេះ​ព្រៃ​ច្រើន​កន្លែង​នៅ​មិន​ទាន់​អាច​ត្រួតត្រា​បាន​នៅឡើយ​។ ច្រើន​ស​ប្ដា​ហ៍​ទៀត​ដែល​ធាតុអាកាស​ក្ដៅហែង​នឹង​នៅ​មាន​នា​រដូវក្ដៅ​នេះ​។ ពពក​ផ្សែង​ពុល​ហុយ​មក​ពី​ភ្លើង​ឆេះ​ព្រៃ នៅ​គ្របដណ្ដប់​នា​យប់​ថ្ងៃ​ទី​១៣​មក​១៤​មក​រា លើ​ក្រុង​មែ​ល​ប៊​ន​ជា​រដ្ឋធានី​នៃ​រដ្ឋ​វិក​តូ​រី​យ៉ា​ដែល​នា​ស​ប្ដា​ហ៍​ខាង​មុខ​នៅ​ទីនោះ​មានការ​ប្រកួត​កីឡា​OPEN​អូស្ត្រាលី​។

​កម្រិត​បំពុល​ផ្សែង​នៅ​ក្រុង​មែ​ល​ប៊​ន​ចូល​ដល់​កម្រិត​គ្រោះថ្នាក់ ហើយ​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​ក្នុងផ្ទះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ