ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ឈប់​ចោទ​ចិន​ថា​ ក្រឡុក​លុយ​យន់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​ដែល​ត្រូវ​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៥​មក​រា លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​មួយ​ជាមួយ​ចិន​នោះ លែង​ចាត់​ទុក​ចិន​ថា​ជា​រដ្ឋ​ក្រឡុក​រូបិយ​វត្ថុ​ទៀត​ហើយ​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣​មក​រា​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​។ ការ​សម្រេច​ដែល​លាតត្រដាង​មុនគេ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOOMBERG​នោះ កើត​មាន​ខណៈ​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​ចិន​ទៅ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ សំដៅ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​២…

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​ដែល​ត្រូវ​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៥​មក​រា លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​មួយ​ជាមួយ​ចិន​នោះ លែង​ចាត់​ទុក​ចិន​ថា​ជា​រដ្ឋ​ក្រឡុក​រូបិយ​វត្ថុ​ទៀត​ហើយ​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣​មក​រា​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​។

ការ​សម្រេច​ដែល​លាតត្រដាង​មុនគេ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOOMBERG​នោះ កើត​មាន​ខណៈ​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​ចិន​ទៅ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ សំដៅ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​២ ដែល​មាន​រយៈពេល​១៨​ខែ​មក​ហើយ​។

ក្នុង​របាយការណ៍​ប្រចាំឆមាស​មួយ​ក្រសួង​រតនាគារ​អា​មេ​រិ​ក​យល់​ថា ចិន​បាន​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​រាល់​ការ​ទម្លាក់​ថ្លៃ​ប្រាក់​យន់​របស់​ខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​។ ក្នុង​លក្ខខណ្ឌ​នេះ​ចិន​លែង​ត្រូវ​ចាត់ទុកជា​អ្នក​ក្រឡុក​រូបិយ​វត្ថុ​ទៀត​ហើយ​។ ទោះបី​យ៉ាងណា​ក្រុង​វ៉ា​ស៊ិ​ន​តោន​យល់​ថា ចិន​ត្រូវ​ចាត់​បណ្ដា​វិធានការ​ចាំបាច់​នានា ដើម្បី​ចៀសវាង​ថា​ប្រាក់​យន់​នៅ​តែ​ជា​ប្រាក់​ដែល​ថោក​រហូត។

ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​លោក​CHUCK SCHUMER​ដែល​ជា​អ្នកប្រឆាំង​នយោបាយ​រូបិយ​វត្ថុ​និង​ពាណិជ្ជកម្ម​របស់​ចិន បាន​បរិហារ​ចំពោះ​អ្វី​ដែល​លោក​ចាត់ទុកជា​ការ​ព្រម​ចុះចាញ់ របស់​រដ្ឋការ​លោក​ត្រាំ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​បញ្ចេញ​ប្រតិកម្ម​ថា ចិន​ជា​អ្នក​ក្រឡុក​ប្រាក់​របស់​ខ្លួន ដែល​នោះ​ជា​ការ​ពិត​។

គួរ​ឲ្យ​សោកស្ដាយ​ប្រធានាធិបតី​ត្រាំ​បែរជា​ព្រម​ចុះ​ញ៉ម​ចំពោះ​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង ជា​ជាង​ប្រកាន់​យក​មាគ៌ា​រឹង​ប្រឈម​មុខជា​មួយ​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ