ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជិត​៤០០​គ្រួសារ​អាស្រ័យ​ផល​លើ​អណ្ដូងទឹក​ដែល​ជា​មូលនិធិ​របស់​មាតាបិតា​សម្តេច​ទាំង​ពីរ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិសាត់ ៖ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ប្រគល់​អណ្តូងទឹក​ស្អាត​ដែល​ជា​មូលនិធិ​របស់​អ្នកឧញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា…

ខេត្តពោធិសាត់ ៖ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ប្រគល់​អណ្តូងទឹក​ស្អាត​ដែល​ជា​មូលនិធិ​របស់​អ្នកឧញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​១០​អណ្តូង និង​មូលនិធិ​របស់​អ្នកឧញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី និង​ឧបាសក លី​ន គ្រី ឪពុក​ម្តាយបង្កើត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចំនួន​០៩​អណ្តូង ប្រគល់​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ស្ថិត​ក្នុង​ឃុំ​សំរោង ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិសាត់ កាលពី​ថ្ងៃ​ទី​១១ – ១២ ខែមករា​នេះ ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត និង​ដើម្បី​ឆ្លើយ​តប​តម្រូវកា​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ លោកស្រី ប្រធាន​មូល​នី​ធិ​អណ្តូងទឹក​ស្អាត​របស់​លោកតា ហ៊ុន នាង និង​លោក​យា ឌី ប៉ុក និង​មូលនិធិ​លោកយាយ ប៊ុ​ន ស៊ា​ង​លី និង​លោកតា​លី​ន គ្រី បាន​សំរេច​ធ្វើ​អណ្តូង​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ចំនួន​១៩​អណ្តូង តាម​បំណង​របស់​ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ទៀត​ថា អណ្តូងទឹក​ស្អាត​ទាំងនេះ គឺជា​អំណោយ​មូល​នី​ធិ​របស់​អ្នកឧញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន ព្រោះ​កាលដែល​លោក​ទាំង​ពីរ​នៅ​មានជីវិត​លោក​ចូល​ចិត្ត​ធ្វើបុណ្យ​ដាក់​ទាន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ខ្វះខាត​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​រដូវប្រាំង ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​ក្នុងស្រុក​នេះ​មានការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ខ្លាំង​ណាស់ ពិសេស​នៅ​រដូវប្រាំង​រាំង​ស្ងួត​តែ​ម្តង​ដែល​តម្រូវ​អោយ​ពួក​គាត់​ទៅ​ស្វែងរក​ប្រភព​ទឹក​នៅ​កន្លែង​ឆ្ងាយ​ៗ ជួនកាល​ត្រូវ​ចំណាយ​លុយកាក់​ទិញ​ទឹក​គេ​ទៀត​ផង ។ នៅ​ក្នុង​កម្មវិធី​ប្រគល់​អណ្តូងទឹក​ស្អាត​នោះ​ដែរ លោកស្រី​ប្រធាន​មូល​នី​ធិ​ក៏​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ចុះ​មក​ពិនិត្យ និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ រួម​ទាំង​មាន​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ស្រាល​ៗ មួយ​ចំនួន​ទៀត​ជូន​ដោយ​អត់​គិតថ្លៃ ។

ក្នុង​នោះ​ដែរ​មាន​អ្នកជំងឺ​៨​នាក់ ដែល​គ្មាន​លទ្ធភាព​ព្យាបាល លោកស្រី​ប្រធាន​មូល​នី​ធិ​ក៏​បាន​សំរេចចិត្ត​យក​មក​ព្យាបាល​នៅ​ភ្នំពេញ​ដែល​ជា​ការ​ឧបត្ថម្ភ​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ