តើ​ការ​​ឆ្លុះ​ពោះវៀនធំ អាច​ធ្វើ​ឲ្យ​ឈឺ​ដែរ​ទេ?


ថ្វីបើ​ការ​ឆ្លុះ​ពោះវៀនធំ​គឺជា​វិធីសាស្ត្រ​វេជ្ជសាស្ត្រ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​តែងតែ​ខ្លាច តែ​វា​ជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​បាន​។ គ្រាន់តែ​ការ​មិន​​ស្រួល​ក្នុង​ពោះវៀន ឬ​រន្ធ​គូថ​មួយ​ថ្ងៃ​ពីរ​សោះតែ​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន​។ បើសិនជា​អ្នក​បារម្ភ​ថា ការ​ឆ្លុះ​ពោះវៀនធំ​នេះ​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង អ្នក​ក៏​អាច​ឈប់​បារម្ភ​ទៀត​ថា វា​មិន​បង្ក​ជា​ការ​ឈឺចាប់​អ្វី​ទាំងអស់​ដែរ​។

ការ​ឆ្លុះ​ពោះវៀនធំ​ជា​ធម្មតា​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ​ខាង​ក្រពះ​ពោះវៀន​។ មុន​ពេល​ចាប់​ផ្តើម អ្នក​ត្រូវ​គេង​ចំហៀង​នៅ​គ្រែ​។ គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​អ្នក​តាម​សរសៃ ដើម្បី​ឲ្យ​ងងុយគេង​។ នៅ​ពេល​គេង​លក់ គ្រូពេទ្យ​នឹង​ដាក់​បំពង​ស្តើង និង​អាច​បត់បែន​បាន​ក្នុង​រន្ធ​គូថ​។ បំពង់​នេះ​នឹង​ដាក់​ជាប់​ជាមួយនឹង​ភ្លើង​តូច​មួយ និង​កាំ​មេ​រ៉ា​ដើម្បី​គ្រូពេទ្យ​អាច​មើលឃើញ​អ្វី​ដែល​មិនធម្មតា​ដូច​ជា ដុំ​ប៉ូ​លី​ប ឬ​ដំបៅ​ក្នុង​ពោះវៀនធំ​។ បើសិនជា​មាន​ដុំ​ប៉ូ​លី​ប​មួយ​ឬ​ច្រើន គ្រូពេទ្យ​នឹង​កាត់​វា​ចេញ​តាម​ការ​ឆ្លុះ​នេះ​តែ​ម្តង​។ ការ​កាត់​ដុំ​ប៉ូ​លី​ប​នេះ​ចេញ​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះ​វៀនធំ​បាន​រហូត​ដល់ ៤០​ភាគរយ​។

ដំណឹង​ល្អ​នោះ​គឺថា អ្នក​នឹង​គេង​លក់​ទាំងស្រុង ហើយ​អ្វី​ៗ​នឹង​រួចរាល់​ក្រោយ​ពី​អ្នក​ភ្ញាក់​ពី​គេង​វិញ​។ យ៉ាងណាមិញ នៅ​សហរដ្ឋអាមេរិក ការ​គេង​លក់​គឺជា​ជម្រើស​ដែល​គេ​ធ្វើ​ជា​ញឹកញាប់​នៅ​ពេល​ឆ្លុះ​ពោះវៀនធំ​។

មាន​ភាគរយ​តិច​ណាស់​ដែល​អ្នកជំងឺ​ឆ្លុះ​ពោះវៀនធំ​ហើយ​មាន​អារម្មណ៍​ឈឺពោះ​បែប​រមួល​តិចតួច ស្រ​ដៀង​គ្នា​នឹង​មាន​ខ្យល់​ក្នុង​ពោះវៀន ក្រោយ​ឆ្លុះ​ពោះវៀនធំ​រួច​។ រឿង​នេះ​អាច​កើតឡើង​យូរ​បំផុត​មួយ​ថ្ងៃក្រោយ​ឆ្លុះ​រួច​។

ហេតុផល​នោះ​គឺថា គ្រូពេទ្យ​អាច​ប្រើ​ខ្យល់​តិចតួច​ដើម្បី​បើក​ពោះវៀនធំ​ដើម្បី​មើលឃើញ​កាន់តែ​ស្រួល​។ នៅ​ពេល​ខ្យល់​មាន​ក្នុង​ពោះវៀនធំ អ្នក​អាច​នឹង​មាន​អារម្មណ៍​ហើមពោះ ឬ​មាន​ផោម​ច្រើន​​បាន​។ បើសិនជា​គ្រូពេទ្យ​រក​ឃើញ​ថា​កន្លែង​ណា​ត្រូវការ​ធ្វើតេស្ត​បន្ថែម គាត់​អាច​នឹង​ច្រឹប​សាច់​​នោះ​ទៅ​វិភាគ​តែ​ម្តង​។ រឿង​នេះ​អាច​នឹង​បង្ក​ជា​ការ​ឈឺចាប់​តិចតួច ឬ​ហូរ​ឈាម​តិចតួច​ដែរ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ