ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគារ7ជាន់ដែលបាក់​រលំ​នេះ នៅ​តែ​ធុំក្លិន​ស្អុយនៅឡើយ​​ ក្រោយ​​​ត្រូវ​ភ្លៀង​មួយ​​មេ

4 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​បាន​សម្រុក​វាយ​យក​ដែក​លក់ នៅ​កន្លែង​អគារ​បាក់​រលំ​ដែលបណ្តាល​ឱ្យមាន មនុស្សបាត់បង់ជីវិត​ជាង​៣០​នាក់​នៅ​ក្រុងកែប ហើយ​មិនយូរ​ទេ​ គំនរ​អគារ​តម្លៃ​រាប់​សែន​ដុល្លារ​ ដែល​បាក់​រលំ​នេះ​នឹង​ត្រូវ​បាត់​រូបរាង​ផង​ដែរ ។​ នា​ថ្ងៃ​ទី​១៣…

ខេត្ត​កែប ៖ ប្រជាពលរដ្ឋ​បាន​សម្រុក​វាយ​យក​ដែក​លក់ នៅ​កន្លែង​អគារ​បាក់​រលំ​ដែលបណ្តាល​ឱ្យមាន មនុស្សបាត់បង់ជីវិត​ជាង​៣០​នាក់​នៅ​ក្រុងកែប ហើយ​មិនយូរ​ទេ​ គំនរ​អគារ​តម្លៃ​រាប់​សែន​ដុល្លារ​ ដែល​
បាក់​រលំ​នេះ​នឹង​ត្រូវ​បាត់​រូបរាង​ផង​ដែរ ។​ នា​ថ្ងៃ​ទី​១៣ ខែមករា នៅ​កន្លែង​អគារ​ដែលបាក់​រលំ​នេះ ​នៅ​តែ​មាន​ធុំក្លិន​ស្អុយ​នៅឡើយ ក្រោយ​ពី​ត្រូវ​ភ្លៀង​​មួយ​មេ​កាលពី​យប់ ។

ការ​ដែល​ពួក​គាត់​នាំ​គ្នា​សម្រុក​វាយ​យក​ដែក​លក់​នេះ គឺ​បន្ទាប់​ពី​ការ​បិទ​យុទ្ធនាការ​រុករក​ជន​រង​គ្រោះ​ពី​ក្រោម​អគារ​កម្ពស់​៧​ជាន់ ដែល​បាន​បាក់​រលំ​ធ្វើឱ្យ​មនុស្ស​៣៦​នាក់បាត់បង់ជីវិត និង​របួស​២៣​នាក់ នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមករា​កន្លង​មក ។

ទោះបីជា​បែប​ណា ក្រុម​អ្នក​ភូមិ​រួម​ទាំង​អ្នកស្រុក​ផ្សេង​ៗ​ទៀត នៅ​តែ​បន្ត​វាយ​បំបែក​បេតុង​ដើម្បី​យក​ដែក​ទៅ​លក់​ឱ្យ​អេ​ត​ចាយ​ដឹក​ជញ្ជូន​បន្ត​ទៅ​ប្រទេសវៀតណាម ។ ស្ត្រី​ម្នាក់​ជា​អ្នក​ប្រមូល​ដែក​នៅ​អគារ​បាក់​រលំខាងលើ​និយាយ​ថា គាត់​មក​ប្រមូល​ដែក​តាម​គេទេ ដំបូង​គាត់​អត់ទ្រាំ​ស្ទើរតែ​មិន​បាន​ដោយសារ​តែ​មាន​ក្លិនស្អុយ​ពេក តែ​ក្រោយមក​គាត់​ដូច​ជា​ស៊ាំ​នឹង​ក្លិន​នេះ ។ អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​តែ​បន្ត​សម្រុក​ដណ្ដើម​គ្នា​កាត់​យក​ដែក​ពី​បំណែក​បេតុង​នៃ​អគារ​ដែល​បាក់​រលំ​នោះ ។

នៅ​តាម​ដងផ្លូវ​ជាប់​នឹង​អគារ​បាក់​រលំ​នេះសម្បូរ​ទៅ​ដោយ​សំរាម ជា​ពិសេស​គំនរ​ថ្ម ដុំឥដ្ឋ និង​សម្លៀក​បំពាក់​ជន​រង​គ្រោះ​នៅ​រាយ​ប៉ាយ​លើ​គំនរ​បាក់បែក ។ ទិដ្ឋភាព​បែប​នេះ គឺ​មិន​ទាន់​ឃើញ​អាជ្ញាធរ​មានការ​ស​ម្អ​តា​នៅ​កន្លែង​គំនរ​អគារ​បាក់បែក​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​បរិស្ថាន​នៅ​គំនរ​បាក់បែក​នេះ អ្នក​យក​ព័ត៌មាន​បាន​ទាក់ទង​សាកសួរ​តាម​ទូរ​ស័​ព្ធ​ទៅ​លោក អឹ​ុ​ម បញ្ញា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដែរ តែ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​ទទួល​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ។ទោះបីជា​បែប​ណា គេ​ឃើញ​មាន​ក្រុម​សាច់ញាតិ​ជន​រង​គ្រោះ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ តែងតែ​មក​ដាក់​កម្រងផ្កា​និង​សែន​ថ្វាយ​អន្ទង ​ហៅ​ព្រលឹង​អ្នក​ដែល​ស្លាប់​នៅ​ក្រោម​គំនរ​អគារ​បាក់​រលំ​ឱ្យទៅ​ស្រុក​កំណើត​វិញ ។ ទី​តាំង​គំនរ​បែកបាក់​នៃ​អគារ​នេះ មិន​ទាន់​ត្រូវ​បាន​សម្អាត​នោះ​ទេ ខណៈ​ម្ចាស់​អគារ​សំណង់​នេះ​សាលាដំបូង​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ ៕

អត្ថបទសរសេរ ដោយ