អន្លង់នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមានន័យដូចម្តេច ?
អន្លង់គឺកាមតណ្ហា១ អន្លង់គឺភពទាំងបី១ អន្លង់គឺទិដ្ឋិយល់ខុស១ និងអន្លង់គឺអវិជ្ជា ការមិនយល់មិនដឹងនូវសច្ចធម៌១ អន្លង់ទាំង៤នេះមិនមាននៅក្នុងសន្តានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាដើមឡើយ គឺព្រះអង្គបានឆ្លងផុតអស់ហើយ ។
បុគ្គលទាំងឡាយណាបានខិតខំកសាងខ្លួនដោយព្យាយាមប្រព្រឹត្តប្រតិបត្តិនូវសេចក្តីល្អដើម្បីឆ្លងអន្លង់ទាំង៤ប្រការជម្រះចិត្តឱ្យល្អបរិសុទ្ធ លះបង់ទ្រព្យធនតាមលទ្ធភាពដើម្បីបំពេញទានឱ្យបរិបូណ៌ហើយ បុគ្គលនោះរមែងមិនចាលចាញ់ក្នុងទីទាំងពួង រហូតបានសម្រេចនូវមគ្គផលក្នុងសិរីមង្គលដ៏មហាប្រសើរសម្រាប់ជីវិតជាបុថុជ្ជន ។
ហេតុនេះហើយទើបលោកពោលថា ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤នេះដោយល្អហើយ គឺជាចិត្តស្អាតបរិសុទ្ធនិងស្ងប់ក្សេមក្សាន្តក្រៃលែង ។ សាន សារិន
ចែករំលែកព័តមាននេះ