ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ស្រវឹង​ផឹក WURKZ ១​កំប៉ុង ស្រាប់តែ​ស្រែក​ពេញ​ផ្ទះ​ទាំង​កណ្តាល​អធ្រាត្រ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មេ​គ្រួសារ​វ័យ ៣១​ឆ្នាំ​ម្នាក់​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ បាន​ស្រែក​ផ្អើល​សមាជិកគ្រួសារ​ទាំងមូល ដែល​កំពុង​លង់លក់​ក្នុង​ដំណេក ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ បុរស​មេ​គ្រួសារ​វ័យ ៣១​ឆ្នាំ​ម្នាក់​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ បាន​ស្រែក​ផ្អើល​សមាជិកគ្រួសារ​ទាំងមូល ដែល​កំពុង​លង់លក់​ក្នុង​ដំណេក ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ៨ ខែមករា ឆ្នាំ ២០២០ ដោយសារ​រំភើប​ពេល​គាស់​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ។

អ្នកស្រី ស៊ឹ​ម ស៊ី​ថា ដែល​ជា​ភរិយា​របស់​បុរស​ខាងលើ​ថ្លែង​ទាំង​ហួសចិត្ត​ថា «​ប្ដី​ខ្ញុំ​គាត់​ស្រែក​ខ្លាំង​ៗ ខ្ញុំ​ឈ្នះ​បាន​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ហើយ​ម៉ាក់​វា​» ។

អ្នកស្រី​បន្ត​ថា​៖ «​ខ្ញុំ​មិនសូវ​ជា​ជឿ​ប៉ុន្មាន​ដែរ​ទេ ដំបូង​ឡើយ ដោយសារ​គាត់​និយាយ​ដូច​ជា​នៅ​ស្រវឹង តែ​ដល់​ពេល​គាត់​ឲ្យ​ខ្ញុំ​មើល​ក្រវិល​កំប៉ុង ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​មែនទែន ព្រោះ​វា​ពិតជា​លេខ ៤០​លាន​រៀល​មែន​» ។

អ្នកស្រី ស៊ី​ថា បញ្ជាក់​ថា ប្តី​អ្នកស្រី​តែងតែ​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ដែល​លោកស្រី​ទុក​សម្រាប់​លក់​ទៅ​ពិសា​រហូត​ឲ្យ​តែ​គាត់​ស្រវឹង​ម្តង​ៗ ដើម្បី​បន្សាប​ភាព​ស្រវឹង តែ​លើក​នេះ​គាត់​បាន​យក​ប៉ះ​កំប៉ុង​មាន​រង្វាន់ ៤០​លាន​រៀល ដែល​ធ្វើ​ឲ្យ​គាត់​ឆាប់​ស្វាង​លឿន​តែ​ម្តង ។ ដើម្បី​អបអរសាទរ​ជាមួយ​រង្វាន់​ខាងលើ​នេះ អ្នកស្រី​នឹង​យក​ប្រាក់​នេះ​ទិញ​ឡាន​ថ្មី​មួយ​សម្រាប់​ជូន​កូន​ៗ និង​ក្រុម​គ្រួសារ​ដើរ​លេង​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ