ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់ និង​ការ​ព្យាបាល​ចំពោះ​អ្នក​ញៀន​គ្រឿងញៀ.ន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​សុខភាព​ផ្លូវចិត្ត និង​បំពាន​គ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​ព្រែក​តា​មា​ក់ និង​អ​ជ្ញា​ធរ ភូមិ​ឃុំ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀន…

ខេត្តកណ្តាល ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​សុខភាព​ផ្លូវចិត្ត និង​បំពាន​គ្រឿងញៀន​នៃ​ក្រសួងសុខាភិបាល ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​ព្រែក​តា​មា​ក់ និង​អ​ជ្ញា​ធរ ភូមិ​ឃុំ បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​ព្យាបាល​ចំពោះ​អ្នក​ញៀន​គ្រឿងញៀន​ជូន​ដល់​ប្រជាជន និង​យុវជន​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា​នេះ ។

វេជ្ជបណ្ឌិត ស៊ឹ​ម សុខ​ចាន់ ទទួល​បន្ទុក​ដឹកនាំ​បេសកកម្ម​អប់រំ​សុខភាព​សហគមន៍​នៃ​សមាគម TYDA បាន​មាន​ប្រសាសន៍​ថា បេសកកម្ម​នៃ​កម្មវិធី​អប់រំ​សុខភាព​នៅ​តាម​បណ្ដា​សហគមន៍​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ ចិត្ត​យុវជន​សម្ដេច​តេ​ជោ​ប្រចាំឆ្នាំ​២០២០ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​លើកកម្ពស់​នូវ​ការ​យល់​ដឹង​និង​បង្ការ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​បង្កើន​ការ​យល់​ដឹង​នៃ​ការ​ថែទាំ​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ម្យ៉ាងទៀត​ថា ការ​អប់រំ​សុខភាព​នេះ គឺ​ដើម្បី​ទប់ស្កាត់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​រើសអើង​នៃ​នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ព្រោះ ថា​ពួក​គាត់ គឺជា​ជន​រង​គ្រោះ​មិនមែន​ជា​ឧក្រិដ្ឋជន​នោះ​ទេ ហើយ​ត្រូវការ​ព្យាបាល និង​ការ​លើកទឹកចិត្ត ។ លោក​បន្ត​ថា យុទ្ធនាការ​នេះ ក៏​មានការ​បែងចែក​ជា​ក្រុម​តូច​ៗ​បន្ថែម​ទៀត ដើម្បី​ចុះ​ផ្សព្វផ្សាយ​ណែនាំ​នៅ​តាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​ក្នុងភូមិ​ទាំង​១០​នៃ​ឃុំ​ព្រែក​តា​មា​ក់ បាន​ចំនួន​៦៦០​ខ្នង​ផ្ទះ ព្រមទាំង​បាន​ចែក​នូវ​ឱសថ​ព្យាបាល និង​សម្ភារ​សិក្សា​មួយ​ចំនួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រៅពី​សកម្មភាព​មនុស្សធម៌​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​កុមារ​កំព្រា កងទ័ព គ្រួសារ​កងទ័ព​ដាក់​ឥត​គិតថ្លៃ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ( TYDA) ក៏​បាន​ចុះ​អប់រំ​សុខភាព ដើម្បី​បញ្ជ្រៀប​ការ​យល់​ដឹង​អំពី​ការ​ថែទាំ​សុខភាព​តាម​រយៈ​ការ​រស់នៅ​ស្អាត​ហូប​ស្អាត ផឹក​ស្អាត និង​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​គ្រឿងញៀន​ដល់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​នៃ​គ្រឿងញៀន​ជាង​រៀង​រាល់​ខែ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ