ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាស់​ដឹង​ធម៌​ដោយ​ព្រះ​អង្គ​ឯង

4 ឆ្នាំ មុន

បន្ទាប់​ពី​លះបង់​ចោល​នូវ​ការ​ធ្វើ​ទុក្ករកិរិយា ព្រះ​សិទ្ធត្ថ​ក៏​ចាប់ផ្តើម​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​បែប​មជ្ឈិម​បដិបទា​វិញ ព្រះ អង្គ​ទ្រង់​យាង​ទៅ​កាន់​ដែន​មគធៈ​ក្នុងស្រុក​ពោធិ​គ​យា ទ្រង់​យាង​ទៅ​ដល់​មាត់​ស្ទឹង​នេ​រ​ញ្ជ​រា​ដ៏​មានទឹក​ថ្លាយង់​គួរ​ជា​ទីស្នាក់អាស្រ័យ​នៃ​សមណ​ទាំងឡាយ ទ្រង់​គង់នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ​ដើម​ខាងលិច​ស្ទឹង បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសបូព៌​ទ្រង់​យក​ស្បូវភ្លាំង​ដែល​អ្នកដំណើរ​ប្រគេន​នៅ​តាម​ផ្លូវ​ទៅ​ក្រាល​ធ្វើ​ជា​កម្រាល​ហើយ​គង់​ពីលើ ។ លំដាប់​នោះ​ស្រាប់តែ​រតន​បល្ល័ង្ក​កម្ពស់​១៤​ហត្ថ​ផុស​ទ្រ​ព្រះ​អង្គ​ពីក្រោម ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​ព្រះ​ភ្នែន​លើ​រតន​បល្ល័ង្ក​នោះ​ដោយ​សុខ​ស្រួល…

បន្ទាប់​ពី​លះបង់​ចោល​នូវ​ការ​ធ្វើ​ទុក្ករកិរិយា ព្រះ​សិទ្ធត្ថ​ក៏​ចាប់ផ្តើម​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​បែប​មជ្ឈិម​បដិបទា​វិញ ព្រះ អង្គ​ទ្រង់​យាង​ទៅ​កាន់​ដែន​មគធៈ​ក្នុងស្រុក​ពោធិ​គ​យា ទ្រង់​យាង​ទៅ​ដល់​មាត់​ស្ទឹង​នេ​រ​ញ្ជ​រា​ដ៏​មានទឹក​ថ្លាយង់​គួរ​ជា​ទីស្នាក់អាស្រ័យ​នៃ​សមណ​ទាំងឡាយ ទ្រង់​គង់នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ​ដើម​ខាងលិច​ស្ទឹង បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសបូព៌​ទ្រង់​យក​ស្បូវភ្លាំង​ដែល​អ្នកដំណើរ​ប្រគេន​នៅ​តាម​ផ្លូវ​ទៅ​ក្រាល​ធ្វើ​ជា​កម្រាល​ហើយ​គង់​ពីលើ ។

លំដាប់​នោះ​ស្រាប់តែ​រតន​បល្ល័ង្ក​កម្ពស់​១៤​ហត្ថ​ផុស​ទ្រ​ព្រះ​អង្គ​ពីក្រោម ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​ព្រះ​ភ្នែន​លើ​រតន​បល្ល័ង្ក​នោះ​ដោយ​សុខ​ស្រួល ហើយ​តាំង​អារម្មណ៍​អធិដ្ឋាន​ថា​៖ «​ស្បែក សរសៃ សាច់ និង​ឈាម របស់​អាត្មា អញ ចូរ​រឺ​ង​ស្ងួត​ចុះ បើ​អាត្មាអញ​មិន​បាន​សម្រេចការ​ត្រាស់​ដឹង​ទេ អាត្មាអញ​នឹង​មិន​ក្រោក​ចាក​ពី​រតន​បល្ល័ង្ក​នេះ​ឡើយ​» ។

ព្រះ​អង្គ​ទ្រង់​ចម្រើន​អានាបា​នុស្ស​តិ ធ្វើ​ព្រះ​ចិន្តា​ឱ្យ​ស្ងប់​ចាក​នីវរណធម៌​ទាំងឡាយ ហើយ​ទ្រង់​បាន​សម្រេច​ឈាន​ជា​លំដាប់ ។ ទ្រង់​សញ្ជឹងគិត​ឃើញ​ថា​សត្វលោក​កំពុង​ជាប់ជំពាក់​គ្មាន​ទីបំផុត​ព្រោះ​មនុស្ស​ម្នាក់​ៗ​យល់​ថា អ្វី​ៗ​ដែល​ជា​របស់​មិន​ទៀងទាត់ ថា​ជា​របស់​ទៀងទាត់ អ្វី​ៗ​ដែល​មិនមែន​របស់​ខ្លួន អនត្តា ថា​ជា​របស់​ខ្លួន ដែល​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ គឺ​ទុក្ខ​ព្រោះ​ភ័យ​ខ្លាច ខឹង ស្អប់ ក្រអឺតក្រអោង ច្រណែន ប្រច័ណ្ឌ លោភ និង​ល្ងង់ខ្លៅ​ជាដើម ។

សេចក្តី​ទុក្ខ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​ទុក្ខ​ដែល​កើតឡើង​ដោយសារ​មេ​របស់​វា​គឺ​អវិជ្ជា​។ ដើម្បី​រំដោះ​សេចក្តី​ទុក្ខ​នេះ​ចេញ​ត្រូវ​ទម្លុះ​នូវ​អវិជ្ជា ហើយ​រុលចូល​ជ្រៅ​ទៅ​ក្នុង​បេះដូង​របស់​វា និង​វែក​រក បុព្វហេតុ​នៃ​សេចក្ដី​ពិត​គឺ​ស្ទឹង​ទាំង​៥ រូប​១ វេទនា​១ សញ្ញា​១ សង្ខារ​១ និង​វិញ្ញាណ​១

ឥឡូវនេះ​ព្រះ​អង្គ​ទ្រង់​បាន​យល់​ច្បាស់​ណាស់​ថា កាលបើ​បុគ្គល​យល់​ច្បាស់​អំពី​អនិច្ចំ និង​អនត្តា សេចក្តី​ទុក្ខ​ក៏​មិន​អាច​ចម្រើន​លូតលាស់​បាន​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ