ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១៣ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៩៨
-​បាតុកម្មហិ.ង្សា​យ៉ាង​សាហា.វ បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេ​ស៊ី ។ គោលដៅ​នៃ​បាតុកម្ម គឺ​ប្រឆាំងជនជាតិ​ចិន ដែល​រស់នៅ​ក្នុង​ទីក្រុង ។ ហាងដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិនត្រូវ​បាន​បំផ្លាញ ស្ដ្រី​ត្រូវ​គេ​ចាប់រំលោ.ភ និង​សម្លា.ប់ ។ នៅ​ទីសាធារណៈ​សូ​ម្បី​តែ​ក្មេង​ក៏​ត្រូវ​គេ​សំលាប់ដែរ​។ ចំនួន​អ្នក​ស្លា.ប់​ក្នុង​ពេល​មាន​ហេតុការណ៍​នោះ មាន​ប្រមាណ​១.៥០០​នាក់ និងស្ដ្រី​ត្រូវ​គេ​ចាប់រំលោ.ភ​១៦០​នាក់ ។ ជន​រងគ្រោះ​ខ្លះ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ហើយ​សំលាប់ដោយ​កាត់​ក​។ ហេតុការណ៍​នេះបាន​ធ្វើ​ឱ្យ ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​ដើម​កំណើតជា​ជនជាតិ​ចិន ប្រមាណ​៣​ទៅ​៥​ភាគរយ​នៃចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេសមានការ​ភ័យខ្លាច​ យ៉ាង​ខ្លាំង​។ បាតុកម្ម​នេះ​កើតឡើង​ដោយសារ​បញ្ហា​សេដ្ឋកិច្ចអ្នក​អត់​ការងារ​ធ្វើ និងតំលៃ​ស្បៀងអាហារ​កើនឡើង ជា​ពិសេស​គឺ ជា​ចរន្ដ​ប្រឆាំង​ប្រធានាធិបតី​ស៊ូ​ហារ​តូ ។

ឆ្នាំ​១៦៤៨
-​កំផែង​ក្រហម ការពារ​ទីក្រុង​ដែ​ល្លី ត្រូវបាន​សាងសង់​រួចរាល់​ក្នុង​រាជ្យ​ស្ដេច​សា​ចា ហាន ។
ឆ្នាំ​១៨៣០
-​ប្រទេស​អេ​ក្វា​ឌ័​រ បាន​ទទួល​ឯករាជ្យភាព​ចេញពី​ប្រទេស​ហ្ក្រេ​នកូ​ឡុំ​ប៊ី ។
ឆ្នាំ​១៨៤៦
-​សហរដ្ឋអាមេរិក បាន​ប្រកាសសង្គ្រាមជាមួយ​ប្រទេស​ម៉ិចស៊ីកូ  ។
ឆ្នាំ​១៨៤៨
-​មានការ​ប្រគំ​ភ្លេងជាតិ​ប្រទេស​ហ្វាំ​ងឡង់ ជា​លើក​ទី​១ ។
ឆ្នាំ​១៨៦១
-​កញ្ចុំ​ផ្កាយ​មួយ​ដែល​ត្រូវ​បាន​រក​ឃើញដោយ​លោក​ច​ន ថេ​ប​បុត នៅ​ក្នុង​ប្រទេស អូស្ដ្រាលី អាច​ឱ្យ​យើង​មើលឃើញ​ដោយភ្នែក​ទទេ​បាន​ក្នុង​រយៈពេល​៣​ខែ ។
ឆ្នាំ​១៨៨៨
-​ក្រោម​ច្បាប់​លី​អូ​រ៉េ ឬ​ច្បាប់​មាស ប្រទេស​ប្រេ​ស៊ី​ល​បាន​រំលាយ​របប​ទាសភាពចេញពី​ប្រទេស​របស់​ខ្លួន ។
ឆ្នាំ​១៩១៣
-​លោក​អ៊ី​ហ្គ័​រ ស៊ី​គ័​រ​ស្គី ជនជាតិ​រុ​ស្ស៊ី បានក្លាយជា​បុរស​ទី​១ ក្នុង​នាម​ជា​អ្នកបើកបរយន្ដហោះ​ប្រភេទ​ម៉ាស៊ីន​៤ ។
ឆ្នាំ​១៩៤០
-​សង្គ្រាមលោក​លើក​ទី​២ ប្រទេស​អា​ល្លឺម៉​ង់បាន​ចូល​ឈ្លានពាន​ប្រទេស​បារាំងដោយ ឆ្លងកាត់​ទន្លេ​ម៉ូ​សេ ។
ឆ្នាំ​១៩៤៣
-​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​កងទ័ពអ៊ី​តា​លី ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​អាហ្វ្រិកបាន​ចុះចាញ់​កងទ័ព​សម្ព័ន្ធមិត្ដ ។
ឆ្នាំ​១៩៥៨
-​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​កា​រ៉ា​កាសប្រទេស​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា ក្បួន​រថយន្ដ​អនុប្រធានាធិបតី​អា​មេ​រិ​ក ត្រូវ​បាន​គេ​វាយប្រហារ​ដោយ​បាតុករ​ប្រឆាំង​អា​មេ​រិ​ក ។
ឆ្នាំ​១៩៦៧
-​លោក​ហ្សា​គី ហូ​សេន បាន​ក្លាយជាប្រធានាធិបតី​ទី​៣ នៃ​ប្រទេស​ឥណ្ឌា ហើយ លោក​ជា​អ្នក​កាន់សាសនា​មូ​ស្ល៉ី​ម​ទី​១ ដែលបាន​ក្លាយជា​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា​។
ឆ្នាំ​១៩៦៩
-​មាន​បាតុកម្ម​កើតឡើង​នៅ​ក្នុង​ទីក្រុងកូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ដោយសារ​តែគោលនយោបាយ​មិន​ប្រាកដប្រជា​របស់រ​ដ្ឋាភិ​បាល ដូច​ជា​នយោបាយ​សេដ្ឋកិច្ច​ថ្មី​ជាដើម​។ បាតុកម្ម​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​១៩៦​នាក់ អ្នកខ្លះ​ថា​ស្លាប់​២.០០០​នាក់ ហើយ​រដ្ឋាភិបាលសំរេច​ដាក់​ប្រទេស​ស្ថិត​ក្នុង​គ្រាអាសន្ន និងរំលាយ​សភា ។
ឆ្នាំ​១៩៨១
-​បុរស​ជនជាតិ​ទួ​រ​គី​ម្នាក់​ឈ្មោះ​មេ​មេ​តអា​លី​អាក់​កា បាន​ធ្វើឃាត​សម្ដេច​ប៉ាប​ច​ន ប៉ូ​ល​ទី​២ នៅ​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី ។ សម្ដេច​ប៉ាប ត្រូវ​បាន​គ្រូពេទ្យ​លោក​អា​ហ្គោ ស្ទី​ណូ ហ្សេ​មែ​ល​លី​ ធ្វើការ​វះកាត់​ទទួល​បានជោគជ័យ ។
ឆ្នាំ​១៩៨៩
-​ក្រុម​សិស្ស​ជា​ច្រើន​បាន​ចូល​កាន់កាប់​ទីលាន​ធៀន​អាន​មេន ក្នុង​ទីក្រុង​ប៉េ​កាំ​ង ហើយចាប់ផ្ដើម​ធ្វើ​បាតុកម្ម​អត់​អាហារ ។
ឆ្នាំ​១៩៩៦
-​មាន​ខ្យល់ព្យុះ​នៅ​ប្រទេស​បង់​ក្លា​ដែ​សសំលាប់​មនុស្ស​៦០០​នាក់ ។
ឆ្នាំ​១៩៩៨
-​បាតុកម្មហិង្សា​យ៉ាង​សាហាវ បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេ​ស៊ី ។ គោលដៅ​នៃ​បាតុកម្ម គឺ​ប្រឆាំងជនជាតិ​ចិន ដែល​រស់នៅ​ក្នុង​ទីក្រុង ។ ហាងដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិនត្រូវ​បាន​បំផ្លាញ ស្ដ្រី​ត្រូវ​គេ​ចាប់រំលោភ និង​សម្លាប់ ។ នៅ​ទីសាធារណៈ​សូ​ម្បី​តែ​ក្មេង​ក៏​ត្រូវ​គេ​សំលាប់ដែរ​។ ចំនួន​អ្នក​ស្លាប់​ក្នុង​ពេល​មាន​ហេតុការណ៍​នោះ មាន​ប្រមាណ​១.៥០០​នាក់ និងស្ដ្រី​ត្រូវ​គេ​ចាប់រំលោភ​១៦០​នាក់ ។ ជន​រងគ្រោះ​ខ្លះ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ហើយ​សំលាប់ដោយ​កាត់​ក​។ ហេតុការណ៍​នេះបាន​ធ្វើ​ឱ្យ ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​ដើម​កំណើតជា​ជនជាតិ​ចិន ប្រមាណ​៣​ទៅ​៥​ភាគរយ​នៃចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេសមានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​។ បាតុកម្ម​នេះ​កើតឡើង​ដោយសារ​បញ្ហា​សេដ្ឋកិច្ចអ្នក​អត់​ការងារ​ធ្វើ និងតំលៃ​ស្បៀងអាហារ​កើនឡើង ជា​ពិសេស​គឺ ជា​ចរន្ដ​ប្រឆាំង​ប្រធានាធិបតី​ស៊ូ​ហារ​តូ ។
-​ប្រទេស​ឥណ្ឌាបាន​ធ្វើការ​សាកល្បងអាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​នៅ​ទីក្រុង Pokhran ជា​ហេតុ​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក និងប្រទេស​ជប៉ុន​សំរេចចិត្ដ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​នេះ ។
ឆ្នាំ​២០០៦
UNHCRបាន​បើក​ជំរំ​ជនភៀសខ្លួន​ថ្មីនៅ​ក្នុង​ប្រទេស​ឆាតនៅ​ក្រៅ​ទីក្រុង​ហា​ប៊ីឡា​។ មាន​ជនភៀសខ្លួន​ប្រមាណ​៧.០០០នាក់​ដែល​មក​ពី​ទីក្រុង​ចាន​ចា​វី​ដ របស់ប្រទេស​ស៊ូ​ដង ។
-​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី បាន​ប្រកាស អាសន្ន​ពី​ការ​ផ្ទុះ​ភ្នំភ្លើង (Mt-Merapi) ដោយធ្វើការ​ជំលៀស​ប្រជាជន​ប្រមាណ​១៧.០០០​នាក់ចេញពី​តំបន់​គ្រោះថ្នាក់ ៕