ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​​២ថ្ងៃ បង្ក្រាប​​បទល្មើស៤ករណីផ្សេងគ្នា​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បទល្មើស​ព្រៃឈើ​ចំនួន​៤​ករណី​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ត្រឹម​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១​និង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ឃាត់ខ្លួន​មនុស្ស​២​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ធំ​។ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កែវ​សីមា លោក…

ខេត្តមណ្ឌលគិរី ៖ បទល្មើស​ព្រៃឈើ​ចំនួន​៤​ករណី​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ត្រឹម​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១​និង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ឃាត់ខ្លួន​មនុស្ស​២​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ធំ​។

មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កែវ​សីមា លោក ប៉ៃ លិ​ន ឱ្យ​ដឹង​ថា ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពូ​គង់​(​ជិត​អង់​តែ​ន​ប៊ិ​ញ​ភឿ​ក​១) ឃុំ​ស្រែ​ព្រះ ស្រក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ល្បាត​ឃើញ​ម៉ូតូ​កែ​ច្នៃ​១​គ្រឿង​ដឹកឈើ​ចំនួន​២​ដុំ​(​សុ​ក្រំ​) ចំណែក​មនុស្ស​រត់គេច​ខ្លួន​បាត់​។

ករណី​ទី​២-​កាលពី​វេលា​ម៉ោង​១​និ​១៧​នាទី​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ឃុំ​ដដែល ល្បាត​ឃើញ​ម៉ូតូ​កែ​ច្នៃ​១​គ្រឿង ឈើ​ចំនួន​២​សន្លឹក​(​សុ​ក្រំ​) ចំណែក​មនុស្ស​បាន​រត់គេច​ខ្លួន​បាត់​ ។ ​បច្ចុប្បន្ន វត្ថុ​តាង​បាន​ប្រគល់​ជូន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​។

ករណី​ទី​៣-​កាលពី​វេលា​ម៉ោង​៤​នឹង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កម្លាំង​អាវុធហត្ថ​ស្រុក​បាន​ឃាត់​រថយន្ត​កាម​រី​ហើម​កែ​ច្នៃ​១​គ្រឿង ម៉ូតូ​១​គ្រឿង ឈើ​ឃ្លុំ​ចំនួន​២​ដុំ​(​សុ​ក្រំ​)​ និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ ។ រថយន្ត​កាម​រី​ហើម​បាន​ដឹកឈើ​ចំនួន​១១​ដុំ​ចេញ​តាម​ផ្លូវ​ស្រុក​ចាស់ បែក​កង់​ក្រោយ​ទាំង​ពីរ​រួច​ទាញ​ឈើ​ទំលាក់​រួច​សាង​ទៅ​រថយន្ត​ផ្សេង​អស់​សល់​២​ដុំ ទើប​កម្លាំង​ក៏​ទៅ​ដល់​។

ចំណែក​ករណី​ទី​៤-​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ​សំណាក់​ល្ងាច​នឹក ស្ថិត​នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កម្លាំង​អាវុធហត្ថ​ស្រុក​-​ខេត្ត​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា បាន​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៧៣៦៩ ដឹក​ទ្វារ​បង្អួច​(​សុ​ក្រំ​)​ចំនួន​១២​វង់ ចំណែក​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ