ដំណើរការផ្ទេររបស់ខ្សែបម្រើក្លិប Sporting Lisbon គឺកីឡាករ Bruno Fernandes បានកំពុងធ្វើឱ្យមានការចាប់ងារម្មណ៍យ៉ាងខ្លាំង នៅប៉ុន្មានថ្ងៃនេះ។
ប្រធានក្រុមវ័យ២៥ឆ្នាំរូបនេះ ត្រូវបានគេដឹងថា កំពុងតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្លិបបិសាចក្រហម Manchester United ។ បើតាមប្រភពចុងក្រោយពីស្ថានីយ៍ទូរទស្សន៍ល្បីរបស់ព័រទុយហ្កាល់ TVI24 បានធ្វើការផ្សព្វផ្សាយថា Man United បានសម្រេចការផ្ទេរ Bruno រួចសព្វគ្រប់ អ្វីៗគឺរង់ចាំតែការប្រការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ ខណៈដែលតម្លៃនៃការផ្ទេរត្រូវបានគេដឹងថាប្រមាណ ៦០លានផោន។
គួររលឹកថា Bruno Fernandes បានចូលរួមជាមួយក្លិប Sporting Lisbon នៅឆ្នាំ២០១៧ ដោយបង្ហាញខ្លួនចំនួន ១៣៣ប្រកួត ស៊ុតបញ្ចូលទី៦៧គ្រាប់នៅគ្រប់កម្មវិធី។
ចែករំលែកព័តមាននេះ