ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​ហង្ស​ក្រហម​ក្នុងផ្ទះ​ខ្លួនឯង Mourinho ពន្លះ​ចំ​ៗ​ឱ្យ​មន្ត្រី VAR

4 ឆ្នាំ មុន

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​រង​បរាជ័យ​ក្រោយ​ថ្វី​ជើង​ក្រុម​ហ្ស​ង​ក្រហម Liverpool ក្នុងផ្ទះ​ខ្លួនឯង​ដោយ​លទ្ធផល ០-១ ដែល​ជា​ជំនួប​ស​ប្តា​ហ៍​ទី​២២ នៃ​លី​គ​កំពូល​អង់គ្លេស Premier…

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​រង​បរាជ័យ​ក្រោយ​ថ្វី​ជើង​ក្រុម​ហ្ស​ង​ក្រហម Liverpool ក្នុងផ្ទះ​ខ្លួនឯង​ដោយ​លទ្ធផល ០-១ ដែល​ជា​ជំនួប​ស​ប្តា​ហ៍​ទី​២២ នៃ​លី​គ​កំពូល​អង់គ្លេស Premier League​ ។

មួយ​គ្រាប់​ជ័យជម្នះ​របស់ Liverpool រកបាន​ដោយ​កីឡាករ Roberto Firmino នៅ​នាទី​៣៧ ដែល​ជា​ការ Assist ពី Salah លទ្ធផល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​លោក Jurgen Klopp បន្ត​ឈរ​នៅ​កំពូល​តារាង​មាន​៦១​ពិន្ទុ ដាច់​ក្រុម​លេខ​២ Leicester City ចំនួន​១៦​ពិន្ទុ ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​គ្រូបង្វឹក Spurs លោក Jose Mourinho បាន​សម្តែង​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​សម្រេច​ពី VAR បន្ទាប់​ពី​កីឡាករ Andy Robertson បាន​ធាក់​ជើង​កីឡាករ Japhet ។

លោក​បាន​ថ្លែង​ទៅ​កាន់ Sky Sport ថា​«​ពួក​គេ​មានសំណាង​។ ពួក​គេ​គួរតែ​បញ្ចប់​ការ​ប្រកួត​នេះ ដោយ​មាន​គ្នា​ត្រឹមតែ​១០​នាក់ ក៏​ព្រោះតែ VAR ពួក​គេ (​មន្ត្រី VAR) បាន​អង្គុយ​ផឹក​តែ ដោយ​មិន​បាន​មើលឃើញ​ពី​កំហុស Roberton ដែល​គួរតែ​ត្រូវ​ទទួល​កាត​ក្រហម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ