ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ យុវជន​២​នាក់​ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​កាល​ពី​ចុង​ស​ប្តា​ហ៍​មុន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​ម៉ោង​៨​និង​១៥​នាទី​យប់ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នៅ​ជិត​ផ្សា​របឹង​ឈូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​ម៉ោង​៨​និង​១៥​នាទី​យប់ នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នៅ​ជិត​ផ្សា​របឹង​ឈូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​កាលពី​ចុង​ស​ប្ដា​ហ៍​មុន នៅ​ស្រុក​បាណ​ន់​។ នេះ​បើ​យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ ស៊ន ឆា​នុ​ន ហៅ​លៀន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ជា​អ្នក​ធ្វើ​សកម្មភាព និង​ម្នាក់​ទៀត​ឈ្មោះ ឌី សុវណ្ណ​នេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឥ​ន្ធ​ជិត ឃុំ​ឈើទាល ស្រុក​បាណ​ន់ ជា​អ្នក​ផ្ដល់​មធ្យោបាយ (​ម៉ូតូ​) ជិះ​ប្រព្រឹត្តិ​បទល្មើស​។

លោកនាយ​ការិយាល័យ​បាន​និយាយ​បន្ត​ថា ក្រុម​នេះ​មាន​បក្សពួក​ចំនួន​៣​នាក់ តែ​ត្រូវ​កម្លាំង​របស់​​លោក ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​២​នាក់ ខណៈ​ជនសង្ស័យ​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​បាត់​។ ហើយ​ក្រុម​នេះ​ត្រូវ​បាន​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​យក​ម៉ូតូ​១​គ្រឿង កាលពី​ចុង​ស​ប្ដា​ហ៍​មុន នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​ពី​ជនសង្ស័យ ដែល​ជា​វត្ថុ​តាង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​បាត់ដំបង 1 AH 3132 ជា​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព និង​១​គ្រឿង​ទៀត​ម៉ាក​ដូច​គ្នា​ស៊េរី​ឆ្នាំ​២០១៩ ដែល​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ខណៈ​ដែល​ពួក​ចោរ​ក្រុម​នេះ​នេះ​បាន​ធ្វើ​សកម្មភាព​ប្លន់​ពី​ជន​រង​គ្រោះ​យក​ទៅ​។

លោក​បាន​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ខណៈ​កម្លាំង​ជំនាញ​កំពុង​តាម​ប្រមាញ់​បក្សពួក​ម្នាក់​ទៀត​។

គួររំលឹកថា ៖ កាន់តែ​ខ្លាំង​ដៃ លោក​ចោរ​ជិះ​តាម​ប្លន់​ម៉ូតូ​១​គ្រឿង​ទាំង​ព្រឹក​ទៀត​នៅ​បាណ​ន់ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ