ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនជ្រុះ​ចេញពី​ព្រឹ​តិ្ត​ការណ៍ AFC U23 Championship 2020

4 ឆ្នាំ មុន

ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ជប៉ុន បាន​ជ្រុះ​ចេញពី​ព្រឹ​តិ្ត​ការណ៍ AFC U23 Championship 2020 ក្រោយ​បរាជ័យ​ដោយ​លទ្ធផល2-1 ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ស៊ី​រី កាលពី​ម្សិលមិញ​។ នេះ​គឺជា​កំណត់​ត្រា​អាក្រក់​មួយ…

ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ជប៉ុន បាន​ជ្រុះ​ចេញពី​ព្រឹ​តិ្ត​ការណ៍ AFC U23 Championship 2020 ក្រោយ​បរាជ័យ​ដោយ​លទ្ធផល2-1 ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ស៊ី​រី កាលពី​ម្សិលមិញ​។

នេះ​គឺជា​កំណត់​ត្រា​អាក្រក់​មួយ សម្រាប់​ជប៉ុន ដោយ​មិន​អាច​រកបាន​សម្បី​តែ​១​ពិន្ទុ ពី​ការ​ប្រកួត​២​ប្រកួត​កន្លង​មក ដោយ​ការ​ប្រកួត​បើក​ឆាក​គឺ​ចាញ់​អា​រ៉ាប់​ប៊ី​សា​អូឌីត U23 ដោយ​លទ្ធផល 2-1ខណៈ​នៅ​សល់​មួយ​ប្រកួត​ទៀត​ទើប​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

ជប៉ុន នឹង​ត្រូវ​ជួប​កា​តា U23 នៅ​ថ្ងៃ​ទី​១៥ ខែមករា វេលា​ម៉ោង ០៨ និង១៥​នាទី​យប់ ដែល​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច ។ (ប្រែសម្រួលដោយ៖វីរៈបុត្រ )

អត្ថបទសរសេរ ដោយ