ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​វៀរ​កម្ម​៥យ៉ាង​ទើប​ជីវិត​មាន​សន្តិភាព

4 ឆ្នាំ មុន

ព្រះ​បរមគ្រូ​បង្រៀន​ថា កម្ម៥យ៉ាងដែលបុគ្គលគួរវៀរ​គឺ ​សម្លាប់​ជីវិត​សត្វ​១ ​លួច​ប្លន់​១ ​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​ស្នេហា​១ ​ភូត​កុហក​១ ​និងផឹកទឹក​ស្រវឹង​១ ទើប​ជីវិត​មាន​​សន្តិភាព​ព្រោះ​ចិត្តស្ងប់ ។ កិរិយា​ប្រព្រឹត្ត​សង្រួមកាយ…

ព្រះ​បរមគ្រូ​បង្រៀន​ថា កម្ម៥យ៉ាងដែលបុគ្គលគួរវៀរ​គឺ ​សម្លាប់​ជីវិត​សត្វ​១ ​លួច​ប្លន់​១ ​ប្រព្រឹត្ត​ខុស​ក្នុង​ផ្លូវ​ស្នេហា​១ ​ភូត​កុហក​១ ​និងផឹកទឹក​ស្រវឹង​១ ទើប​ជីវិត​មាន​​សន្តិភាព​ព្រោះ​ចិត្តស្ងប់ ។

កិរិយា​ប្រព្រឹត្ត​សង្រួមកាយ វាចា ចិត្ត​ចាក​កម្ម​ទាំង​៥​យ៉ាងនេះ​នឹង​បានជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង ដល់​អ្នក​ដទៃ​ផង និង​បានជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ផង ព្រោះ​មិន​បាន​រំខាន​និង​បៀតបៀន​សង្គម​ជាតិ​ឱ្យ​ច្របូកច្របល់​ដោយសារ​ទ​ង្វើ​របស់​ខ្លួន ។

បុគ្គល​ដែល​បាន​វៀរចាក​នូវ​កម្ម​ទាំង​៥យ៉ាងនេះ​ដាច់​ឆ្ងាយ​អំពី​ខន្ធ​សន្តាន​ហើយ គង់​នឹង​បានជា​ប្រយោជន៍​ធំធេង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ