ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តៃវ៉ាន់​ជាប់​ឆ្នោត​ទៀត

4 ឆ្នាំ មុន

កោះ​តៃវ៉ាន់  ៖ ប្រធានាធិបតី​ចប់​អាណត្តិ​តៃវ៉ាន់​លោកស្រី​TSAI ING WEN ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​លទ្ធិផ្ដាច់ការ​របស់​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១១​មក​រា​បាន​ជាប់​ឆ្នោត សម្រាប់​អាណត្តិ​ថ្មី​មួយទៀត ក៏​ទោះជា​មាន​យុទ្ធនាការ​សម្លុត​បំភ័យ​ខាង​សេដ្ឋកិច្ច​និង​ការទូត​របស់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ឲ្យ​ដែន​កោះ​នោះ​ស្ថិត​នៅ​ឯកោ​ក្ដី​។ ដោយ​ប្រកាស​ពី​ជោគជ័យ​របស់​លោកស្រី…

កោះ​តៃវ៉ាន់  ៖ ប្រធានាធិបតី​ចប់​អាណត្តិ​តៃវ៉ាន់​លោកស្រី​TSAI ING WEN ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​លទ្ធិផ្ដាច់ការ​របស់​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១១​មក​រា​បាន​ជាប់​ឆ្នោត សម្រាប់​អាណត្តិ​ថ្មី​មួយទៀត ក៏​ទោះជា​មាន​យុទ្ធនាការ​សម្លុត​បំភ័យ​ខាង​សេដ្ឋកិច្ច​និង​ការទូត​របស់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ឲ្យ​ដែន​កោះ​នោះ​ស្ថិត​នៅ​ឯកោ​ក្ដី​។

ដោយ​ប្រកាស​ពី​ជោគជ័យ​របស់​លោកស្រី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​TSAI ING WEN​លើក​ឡើង​នៅ​មុខ​សារព័ត៌មាន​ថា តៃវ៉ាន់​បាន​បង្ហាញ​ពិភពលោក​ថា​តើ​ការ​ស្រឡាញ់​របៀបរបប​រស់នៅ​សេរី និង​ប្រជាធិបតេយ្យ​របស់​យើង​មាន​កម្រិត​ប៉ុណ្ណា​។

ចិន​ចាត់​ទុក​តៃវ៉ាន់​ថា​ជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត​របស់​ខ្លួន ហើយ​សច្ចា​ដណ្ដើម​ត្រួតត្រា​វិញ​នា​ថ្ងៃ​ណាមួយ​ដោយ​កម្លាំង​បើ​ចាំបាច់​។ លោកស្រី​TSAI ING WEN​អាយុ​៦៣​ឆ្នាំ ក្រោយ​ជាប់​ឆ្មោ​ត​ទៀត​អះអាង​ថា គឹ​សន្តិភាព​ជា​អ្វី​ដែល​ចិន​បោះបង់​ចោលការ​គំរាមកំហែង​ប្រឆាំង​តៃវ៉ាន់​។ ខ្ញុំ​សង្ឃឹមថា​អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង​យល់ ដែល​តៃវ៉ាន់​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​ថា​រដ្ឋាភិបាល​យើង​ជ្រើសតាំង​ដោយ​ប្រជាធិបតេយ្យ ហើយ​យើង​មិន​ចុះ​ញ៉ម​ចំពោះ​ការ​គំរាមកំហែង​និង​ការ​សម្លុត​បំភ័យ​ឡើយ​។

ដោយ​មិន​លើក​ដោយ​ផ្ទាល់​ពី​ជោគជ័យ​របស់​លោកស្រី​TSAI ING WEN ក្រុង​ប៉េ​កាំ​ង​គូស​បញ្ជាក់​ថា ខ្លួន​ប្រឆាំង​រាល់​រូបភាព​នៃ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​។ ក្រុង​ប៉េ​កាំ​ង​បន្ត​គាំទ្រ​គោល​ការណ៍​នៃ​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី​និង​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​២៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ