ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រង់​ធ្វើ​ទុក្ករកិរិយា​អស់​៦​ឆ្នាំ​ឥត​បាន​ផល

4 ឆ្នាំ មុន

កាល​បាន​បួស​ដោយ​ព្រះ​អង្គ​ឯង​ស្រេចបាច់​ហើយ ព្រះ​សិទ្ធត្ថ​គោតម ទ្រង់​បាន​ចូល​ទៅ​សិក្សា​ធម៌​ក្នុង​សំណាក់​តាបស​ពីរ​រូប​ឈ្មោះ អា​ឡារ​តាបស និង​ឧទក​តាបស​អស់​មួយ​រយៈ ។ ដោយ​យល់​ថា​ក្នុង​សំណាក់​តាបស​ទាំង​ពីរ​អង្គ​នេះ​ពុំ​អាច​ស្វែងរក​សម្មា​សម្ពោធិញ្ញាណ​នៃ​ការ​ត្រាស់​ដឹង​បាន ព្រះ​អង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​លា​តាបស​ទាំង​ពីរ ហើយ​ស្វែងរក​សច្ចធម៌​ដោយ​ព្រះ​អង្គ​ឯង ។…

កាល​បាន​បួស​ដោយ​ព្រះ​អង្គ​ឯង​ស្រេចបាច់​ហើយ ព្រះ​សិទ្ធត្ថ​គោតម ទ្រង់​បាន​ចូល​ទៅ​សិក្សា​ធម៌​ក្នុង​សំណាក់​តាបស​ពីរ​រូប​ឈ្មោះ អា​ឡារ​តាបស និង​ឧទក​តាបស​អស់​មួយ​រយៈ ។

ដោយ​យល់​ថា​ក្នុង​សំណាក់​តាបស​ទាំង​ពីរ​អង្គ​នេះ​ពុំ​អាច​ស្វែងរក​សម្មា​សម្ពោធិញ្ញាណ​នៃ​ការ​ត្រាស់​ដឹង​បាន ព្រះ​អង្គ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​លា​តាបស​ទាំង​ពីរ ហើយ​ស្វែងរក​សច្ចធម៌​ដោយ​ព្រះ​អង្គ​ឯង ។

ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ករកិរិយា​គឺ​ការ​ប្រតិបត្តិ​ធម៌​យ៉ាង​តឹងរ៉ឹង​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​រូប​កាយ​យ៉ាង​ក្រៃ​លែង​ដូច​ជា មានការ​បន្ថយ​អាហារ​រហូត​រូបរាង​កាយ​ស្គាំ​ស្គម​ជា​ខ្លាំង ការ​ប្រព្រឹត្ត​ទុក្ករកិរិយា អស់​រយៈពេល​៦​វស្សា ព្រះ​អង្គ​ក៏​នៅ​តែ​ស្វែងរក​សច្ចធម៌​ពុំ​បាន​ឡើយ ។

លុះ​ទ្រង់​ពិចារណា​រកហេតុ​ផល​ឃើញច្បាស់​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​លះបង់​ការ​ធ្វើ​ទុក្ករកិរិយា​ចោល ហើយ​ចាប់ផ្តើម​សោយ អាហារ​ជា​ធម្មតា​វិញ​។ ចំណែក​តាបស​៥​រូប​ដែល​តាម​បម្រើ​ព្រះ​អង្គ​កាលបើ​ឃើញ​ដូច​នោះ ក៏​គិត​គ្នា​ថា ឱ​ហ្ន​! ព្រះ​សិទ្ធត្ថ គោតម​នេះ​អស់​សេចក្តី​ព្យាយាម​ហើយ​តើ​! ព្រះ​អង្គ​មិន​អាច​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​បាន​ឡើយ ហើយ​ក៏​ឈប់​បម្រើ បបួល​គ្នា​គេច​ទៅ​ប្រព្រឹត្ត​ធម៌​ក្នុង​ព្រៃ​អស់​ទៅ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ