ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៣​មុខ​នេះអ្នក​គួរ​ចៀសវាង​​ បើ​​សិន​មាន​បញ្ហា​ក្រពះ​ពោះវៀន

4 ឆ្នាំ មុន

អាស៊ីត​ក្រពះ​ច្រើន​ពេក មិន​គ្រាន់តែ​ជា​បញ្ហា ដែល​បណ្តាល​ឲ្យ​មានការ​រលាក​កម្រិត​ស្រាល​នោះ​ទេ​។ ជា​ញឹកញាប់ វា​នាំ​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត ដូច​ជា​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ និង​ដំបៅ​ក្រពះ​ពោះវៀន​ជាដើម​។ ១- ជាតិ​ខ្លាញ់ ៖…

អាស៊ីត​ក្រពះ​ច្រើន​ពេក មិន​គ្រាន់តែ​ជា​បញ្ហា ដែល​បណ្តាល​ឲ្យ​មានការ​រលាក​កម្រិត​ស្រាល​នោះ​ទេ​។ ជា​ញឹកញាប់ វា​នាំ​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត ដូច​ជា​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ និង​ដំបៅ​ក្រពះ​ពោះវៀន​ជាដើម​។

១- ជាតិ​ខ្លាញ់ ៖ អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ មានការ​លំបាក​ក្នុង​ការ​រំលាយ ដូច្នេះ ពួក​វា​នឹង​ស្ថិត​នៅ​ក្នុង​ក្រពះ​របស់​អ្នក​យូរ​ជាង​ប្រភេទ​អាហារ​ដទៃ​ទៀត ហើយ​ក្រពះ​របស់​អ្នក ត្រូវ​ផលិត​អាស៊ីត​កាន់តែ​ច្រើន​ទៀត ដូចដែល​ម្ហូបអាហារ​កំពុង​តែ​នៅ​ក្នុង​ក្រពះ​របស់​អ្នក​ក្នុង​រយៈពេល​យូរ​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ រួម​មាន ប័​រ ស្បែក​មាន់ និង​អាហារ​ប​ស្ចឹ​ម​ប្រទេស​។

២- ជាតិ​កាហ្វេ​អ៊ី​ន ៖ ជាតិ​កាហ្វេ​អ៊ី​ន ជម្រុញ​អោយ​មានការ​ផលិត​អាស៊ីត​ក្រពះ​ដ៏​លើសលប់​។ សាកលវិទ្យាល័យ Maryland បាន​ណែនាំ​ឲ្យ​អ្នក​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន រួម​ទាំង​កាហ្វេ និង​សូ​ដា​កាបូ​ណាត​ផង​ដែរ​។

៣- គ្រឿង​ស្រវឹង ៖ គ្រឿង​ស្រវឹង គឺជា​កត្តា​ហានិភ័យ​មួយ ដែល​ធ្វើ​ឲ្យ​មានការ​បញ្ចេញ​អាស៊ីត​លើសលប់​។ ស្រា​បៀរ អាច​បង្កើន​ទ្វេ​ដង​នៃ​អាស៊ីត​នៅ​ក្នុង​ក្រពះ​របស់​អ្នក ក្នុង​រយៈពេល​មួយ​ម៉ោង​។ ដូច​គ្នា​នេះ​ផង​ដែរ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​លើសលប់ អាច​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ខាងក្នុង​ក្រពះ និង​បណ្តាល​ឲ្យ​រលាក​ក្រពះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ